មកមើលកម្រងរូបភាពកូនស្រីទី 2 របស់តារាចម្រៀង កែវ វាសនា ទើបសម្រាល គួរឱ្យស្រឡាញ់ប៉ុនណា!

នៅថ្ងៃម្សិលមិញនេះ តារាចម្រៀង កែវ វាសនា បានធ្វើឱ្យមហាជនទន្ទឹងចាំមើលមុខមាត់ដ៏គួរឱ្យស្រឡាញ់របស់នាងតូច ស្នា ឈីអ៊ីង ដែលជាកូនស្រីទី 2 របស់លោក។ ខណៈនេះ ទាំងភរិយា និងកូនស្រីរបស់តារាចម្រៀងរូបនេះបានឆ្លងផុតដំណាក់កាលព្រួយបារម្ភ និងបានសុខសប្បាយទាំងម្ដាយ និងកូនហើយ។

ភរិយាលោក កែវ វាសនា បានសរសេរសារថា «សួស្តីយាយតាអ៊ុំពូមីង ស្វាគមន៍សមាជិកថ្មី ស្នា ឈីអ៊ីង កើតថ្ងៃទី23 ខែមេសា ឆ្នាំ2018 ម៉ោង10 និង21នាទី ទម្ងន់ 3គីឡូ4ខាំកន្លះ»។ យ៉ាងណាមិញរូបភាពដែលបានបង្ហោះជាច្រើនសន្លឹកបានធ្វើឱ្យគេមើលឃើញថា ភរិយាលោកពិតជាបានសម្រាលកូនស្រីដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់ទៀត​ដោយ​សុវត្ថិភាពមែន​ហើយ ក្រោយពីបានពពោះអស់រយៈពេល9 ខែ 10ថ្ងៃ ហើយក៏បានបង្កឱ្យអ្នកគាំទ្រ​ជាច្រើន​រំភើបអារម្មណ៍ជំនួសលោក ខណៈដែលបានឃើញមុខមាត់នាងតូចដ៏គួរឱ្យស្រឡាញ់នេះរួចមក។​

ចង់ដឹងថា តើកូនស្រី​ទី2 របស់​តារាចម្រៀង កែវ វាសនា ដែល​ទើប​ប្រសូតកាលពីយប់មិញ​នេះ មានមុខមាត់​ឃ្យូ​ដ​គួរឱ្យ​ស្រឡាញ់​ប៉ុនណា សូម​ទស្សនា​កម្រង​រូបភាព​ខាងក្រោមនេះ៖

Advertisement