អ្នកដឹកនាំសម្ដែងក្នុងបទចម្រៀងសិចស៊ី ប្រកាស នៅតែទទួលយកមិនបានចំពោះពាក្យថា «អត់ខួរ» របស់លោក រិទ្ធ អូមេហ្កា

នាពេលថ្មីៗនេះ លោក រិទ្ធ អូមេហ្កា បានធ្វើការឡាយវីដេអូ​ចេញមុខបកស្រាយចំពោះពាក្យរិះគន់របស់លោកនីមួយៗ ទៅលើការដឹកនាំសម្ដែងបទចម្រៀងរបស់ផលិតកម្មសាស្ដា ដែលគេមើលឃើញថា ​មានភាពសិចស៊ីក្រហល់ក្រហាយនៅលើគ្រែជាច្រើនបទ។ តែដោយឡែក លោកបានធ្វើការបកស្រាយចំពោះការប្រើពាក្យថា «អត់ខួរ» នោះថា លោកមិនបានដឹងមុនឡើយថា អ្នកដឹកនាំសម្ដែងបទចម្រៀងដែលបង្ហាញពីភាពសិចស៊ីក្រហល់ក្រហាយនោះ ជាមនុស្សស្រី និងគិតថា ការបង្ហាញអារម្មណ៍បែបនោះ មានតែមនុស្សប្រុសទេទើបគិតឃើញ និងដឹកនាំការសម្ដែងបែបសិចស៊ីអ៊ីចឹងបាន។

តែយ៉ាងណាមិញ អ្នកដឹកនាំសម្ដែងបទចម្រៀង «ក្បត់ក៏បាន មិនក្បត់ក៏បាន»ដែលមានឆាកសិចស៊ីរោលរាលនោះ អ្នកនាង Zara ដែលជាប្រធានក្រុមម៉ូដែល Pop Zaramodel និងជាអ្នកដឹកនាំសម្ដែងបទចម្រៀងនេះជាលើកដំបូង បានធ្វើការ Live Video សុំទោសមហាជន និងបានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ឡារ៉ែនថា អ្នកនាងពិតជាចង់សុំទោសទៅកាន់មហាជន និងរៀមច្បងអ្នកដឹកនាំសម្ដែង ឬក៏រៀមច្បងដែលនៅក្នុងចង្កោមសិល្បៈទាំងអស់ ប្រសិនបើការដឹកនាំសម្ដែងរបស់អ្នកនាងមានភាពឆ្គាំឆ្គង និងមើលទៅមិនសមរម្យណាមួយនោះ ព្រោះថា នេះជាការដឹកនាំសម្ដែងលើកដំបូង និងជាការដុសខាត់នូវជំនាញថ្មីបន្ថែមមួយទៀតនៅក្នុងវិស័យសិល្បៈរបស់នាង។ យ៉ាងណាមិញអ្នកនាងបានធ្វើការឆ្លើយតបទៅកាន់ការរិះគន់របស់លោក រិទ្ធ អូមេហ្កា  ដោយបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនបន្ដទៀតថា «ខ្ញុំទទួលយកអត់បានទេ ចំពោះការរិះគន់របស់គាត់ ជាពិសេសចំពោះពាក្យថា “អត់ខួរ” ព្រោះថា បើគាត់ចង់រិះគន់នាងខ្ញុំដើម្បីស្ថាបនាមែននោះ គប្បីណាស់តែគាត់ណាត់ជួបនាងខ្ញុំ និងប្រាប់នាងខ្ញុំដោយផ្ទាល់ក៏បាន ក៏ប៉ុន្ដែនេះគាត់រិះគន់នាងខ្ញុំដោយប្រើភាសា “អត់ខួរ” និងបង្ហោះជាសាធារណៈ ដែលមិនអាចទទួលយកបានឡើយ»។

អ្នកនាង Zara បានសង្កត់ធ្ងន់ថា អ្នកនាងនៅតែមិនអាចទទួលយកការរិះគន់របស់លោក រិទ្ធ អូមេហ្កា បានឡើយ ហើយចាត់ទុកថា ការរិះគន់នោះ គឺជាការជាន់ពន្លិចរូបអ្នកនាង ហើយមកទល់ពេលនេះ អ្នកនាងនៅមានទាន់បានជួបជាមួយរូបលោកផ្ទាល់នៅឡើយទេ។ អ្នកនាងនៅតែអរគុណចំពោះអ្នកគាំទ្រ និងមហាជនដែលបានលើកទឹកចិត្តអ្នកនាង តាមរយៈការទទួលស្គាល់ក្រុមម៉ូដែល Pop Zaramodel កន្លងមក និងធ្វើការសុំអភ័យទោសដល់អ្នកគាំទ្រទាំងអស់ប្រសិនបើមើលទៅមានការខុសឆ្គងណាមួយ និងចង់បញ្ជាក់ថា នោះជាស្នាដៃដឹកនាំសម្ដែងលើកដំបូង ហើយនិងព្យាយាមរកអ្វីដែលថ្មីៗមកបង្ហាញទស្សនិកជនទាំងអស់ជាបន្ដទៀត។

ស្របគ្នានោះដែរ ខាងលោក អ៊ុក រតនា ជាអ្នកគ្រប់គ្រងក្នុងផលិតកម្ម សាស្ដា ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានជុំវិញបញ្ហាដ៏កក្រើកនេះថា ​សូ​ម​គោ​រ​ព​អ​រគុ​ណ​ដ​ល់​ប​ង​ប្អូន​ពុ​ក​ម៉ែ​ដែ​ល​បា​ន​តា​ម​ដាន​ទ​ស្ស​នា​ក្នុ​ង​ស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​ ​យូ​​ធូ​ប​ ​ព្រម​ទាំ​ងបាន​គាំ​ទ្រ​ប​ទ​ច​ម្រៀ​ង ​និង​កា​រ​ Comment ​រិះ​​គ​ន់​ដើ​ម្បី​ស្ថាបនាក្នុ​ង​កា​រ​ផ​លិ​ត​(​ ​M​V​ ​)​ដែ​ល​មា​ន​ឈុ​ត​ឆា​ក​​សិច​ស៊ី​ ​ហើ​យ​រូ​ប​ខ្ញុំ​បា​ទ​គ្មា​ន​ចេ​ត​នា​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ដ​ល់​​សិ​ល្បៈ​វ​ប្ប​ធ​ម៌​ប្រ​​ពៃ​​ណី​ជាតិដ៏​ល្អផូ​រ​ផ​ង់របស់​ខ្មែ​រ​យើ​ង​​​នោះ​​ទេ​។ អ្នកគ្រប់គ្រងខាងលើបានបន្តថា «ខ្ញុំ​បា​ទ ​និ​ង​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​ផ​លិ​ត​ក​ម្ម​ ​សាស្តា​ ​ទាំ​ង​អ​ស់​នឹ​ង​ធ្វើ​កា​រ​កែ​ប្រែ​រូ​បភា​ព​ឆ្គាំ​ឆ្គ​ង​ណា​ដែ​ល​ធ្វើ​ឱ្យប៉ះ​ពា​ល់​ដ​ល់​សិ​ល្បៈ​វ​ប្ប​ធ​ម៌​ប្រ​ពៃ​ណី​ជា​តិ​​ដ៏ល្អ​ផូ​រ​ផ​ង់របស់ខ្មែរយើង​នោះ​​ចេ​ញ។​ ​ដូ​​ច្នោះសូ​ម​​ប​ងប្អូ​ន​ពុ​ក​ម៉ែ​មេ​ត្តា​អ​នុ​គ្រោះ​ដ​ល់​ក្រុ​ម​ហ៊ុ​ន​ ​សា​ស្តា​យើ​ងខ្ញុំ​ផ​ង​។​ ​ស​ង្ឃឹ​ម​ថា ​ប​ង​ប្អូ​នពុ​ក​ម៉ែនឹ​ង​ជួ​យ​គាំ​ទ្ររា​ល់​កា​រ​ផ​លិ​ត​(​ ​M​V​ ​)​ ​លើ​ក​ក្រោ​យៗ​ក៏​ដូ​ច​ជា​កា​រ​រិះ​គ​ន់​ដើ​ម្បី​ស្ថា​ប​នា​កែ​ប្រែ​រូ​ប​ភាព​។​ ​សូ​ម​អ​រ​គុ​ណ​ ​ប​ង​ប្អូ​ន​ពុ​ក​ម៉ែ​ជា​ទី​ស្រ​ឡា​ញ់​ ​និ​ង​ជា​ទី​គោ​រ​ព​រាប់​អា​នរបស់ខ្ញុំ​បា​ទ​​.​.​! ៕

Advertisement