ម៉េង កែវពេជ្ជតា សប្បាយចិត្ត ខណៈត្រូវបានមហាជនទម្លាយឱ្យដឹងពីចរិតពិត

នៅពេលថ្មីៗនេះ កំពូលរាជិនីសំឡេងមាស អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចំពោះរូបនាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្របពេលដែលអ្នកនាងមិនសូវបានបង្ហាញខ្លួនតាមរយៈកញ្ចក់ទូរទស្សន៍ និងការបញ្ចេញបទចម្រៀងថ្មីរបស់នាងនៅតាមបណ្ដាផលិតកម្ម។ ជាមួយគ្នានោះដែរ ភាពចៃដន្យបំផុតដែលតារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រស្រីម្នាក់ទម្លាយពីរឿងពិតនៅក្នុងដួងចិត្តរបស់គាត់ ដោយនាងបានអះអាងថា «ញ៉ាំបាយ ជាមួយ Idol សំណ​ប់​ចិត្ត សប្បាយ​ណាស់ ជា​ពិសេស​បាន​ទាំង​ដំបូន្មាន​ល្អ​ៗ ឮ​គេ​និយាយ​100​ដង​ មិន​ស្មើ​នឹង​បាន​ជួប​ម្តង ​គាត់​រួស​រាយ​ខ្លាំង​ណាស់»។

មិនបានប៉ុន្មាននាទីផង ស្រាប់តែតារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​មាន​ឈាមជ័រ​ជា​អ្នក​សិ​ល្បៈត​ពី​អ្នក​មានគុណ​ ​បាន​ចែកចាយ​នូវ​រូបភាព​នៃ​ការ​ជួបជុំ​ញ៉ាំ​អាហារ​ជាមួយនឹង​ហ្វ៊ែ​ន​ៗ​មួយ​ក្រុម ​ហើយអ្នកនាងបានតបសារទៅវិញដែលមានបង្កប់​ខ្លឹមសារ​ថា​៖ «​តាំងពី​យូរមកហើយ​ដែល​ពេ​ជ្ជ​តា​ត្រូវ​បាន​មនុស្ស​ចិត្ត​តិ​រិ​ច្ឆា​ន​វា​ដើរ​បំផ្លើស ដែល​ស្តាប់​ទៅ ពេ​ជ្ជ​តា ​គ្មាន​ចំណុច​គួរ​ឱ្យ​ចូល​ចិត្ត​សោះ អរគុណ​អូន​ដែល​បាន​មើលឃើញ​ភាព​ពិត​របស់​បង ហើយ​សរសើរ»​។

គួរបញ្ជាក់ផងដែរថា មាន​អ្នកគាំទ្រ​ម្នាក់​ទៀត ក៏​បាន​ចូលទៅ Comment ​លើ​សារ​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តាដែរ​ថា ​អាយ​ដល​(​ពេ​ជ្ជ​តា​) ជា​កំពូល​តារា ជា​មនុស្ស​ល្អ ទាំង​ក្នុង​សិ​ល្បៈ ​និង​ក្រៅរ​ង្វ​ង់​សិ​ល្បៈ មាន​ភាព​រួសរាយ​រាក់ទាក់​ស្រស់ស្រាយ មិន​ឆ្មើង​ឆ្មៃ ចេះ​ផ្តល់​តម្លៃ​ឱ្យ​មនុស្ស​ដែល​តូច​ទាប ផ្តល់​គំរូ​ដ៏​ល្អ​ៗ​ដល់​ប្អូន​សិ​ល្បៈជំនាន់​ក្រោយ។ មហា​ជន​ទូទៅ​ពិតជា​​មិនមើល​រំលង​ពី​ទ​ង្វើ​ដ៏​ល្អ​របស់​អាយ​ដូ​ល​ឡើយ សូ​ម្បី​តែ​ប្អូន​ដែល​ស្រឡាញ់​បងស្រី​ណាស់​ៗៗៗ។

ទាំងអស់នេះពិតជាធ្វើឱ្យតារាស្រីជើងចាស់រូបនេះ កាន់តែសប្បាយចិត្តខ្លាំងឡើង ខណៈដែលដឹងថា មានអ្នកគាំទ្រជាច្រើនស្រឡាញ់ និងចូលចិត្តរូបអ្នកនាងអស់ពីដួងចិត្តដល់ថ្នាក់នេះ៕

Advertisement