ភ្ញាក់ផ្អើល!! តារាសម្ដែង ញ៉ែម សុគន្ធ ភ្ជាប់ពាក្យបញ្ចប់ភាពនៅលីវ

បើតាមបណ្ដាញហ្វេសប៊ុកនៅពេលថ្មីៗនេះបានឱ្យដឹងថា តារាសម្ដែង លោក  ញ៉ែម សុគន្ធ ត្រូវបានអ្នកលេងបណ្ដាញទំនាក់ទំនងមួយនេះទម្លាយរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា លោកបានភ្ជាប់ពាក្យជាមួយនារីស្រស់សោភាម្នាក់ មានឈ្មោះ ងួន កែវមល្លិកា នៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 នេះ។

ដោយផ្អែកទៅលើគណនីរបស់ម្ដាយខាងកូនស្រីដែលបានបង្ហោះរូបភាពរបស់កូនស្រី អង្គុយពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយលោក ញ៉ែម សុគន្ធ និងបានរៀបរាប់ថា «នាងខ្ញុំសូមថ្លែងអំណរអរគុណដល់មិត្តភ័ក្តិ បងប្អូន ពូមីង យាយតា និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីភ្ជាប់ពាក្យកូនស្រីនាងខ្ញុំក្នុងថ្ងៃនេះ និងសូមជូនពរដល់កូនៗ និងមិត្តភ័ក្តិ បងប្អូន កូនក្មួយ ពូមីង យាយតា និងភ្ញៀវកិត្តិយសទាំងអស់សូមជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួបតែសុភមង្គលគ្រប់ក្រុមគ្រួសារ»។ យ៉ាងណាមិញ តារា​ប្រុសរូបនេះក៏ទទួលបានសារជូនពរជ័យពីសំណាក់តារាកិត្តិយសដែលបានចូលរួមពិធីដ៏មហាមង្គលរបស់លោកផងដែរ ដូចជាកញ្ញា ថន លក្ខិណា បានជូនពរថា «​អបអរសាទរ​!!! បងប្រុស ញ៉ែម សុគន្ធ ភ្ជាប់ពាក្យ​ហើយ ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ពិសេស​របស់​អ្នក​ទាំងពីរ​»​។

សូមជម្រាបផងដែរថា មួយរយៈមុននេះ តារាសម្ដែងប្រុសរូបនេះ ត្រូវបានក្មេងប្រុសម្នាក់ដែលអះអាងថា ជា​សាច់ឈាមនឹងរូបលោកចោទប្រកាន់ថា ញ៉ែម សុគន្ធ ស្រឡាញ់ភេទដូចគ្នា និងសុំមើលប្រដាប់ភេទរបស់ខ្លួន តែជាព័ត៌មានអកុសលនេះត្រូវបានបញ្ចប់មន្ទិលត្រឹមនេះហើយ ព្រោះថា​តារាប្រុសរូបនេះ បានសម្រេច​ចិត្តភ្ជាប់ពាក្យជាមួយ​នារីដ៏ស្រស់ស្អាត និងទទួលយកគ្នាធ្វើជាស្វាមីភរិយាតទៅថ្ងៃអនាគត៕

Advertisement