អុញនុះ!!  ដេននី ក្វាន់ បង្ហើបដំណឹងចង់រៀបការនៅក្នុងឆ្នាំនេះ??

បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍ឱ្យមហាជនស្គាល់រួចហើយ តារាសម្ដែង កញ្ញា ដេននី ក្វាន់ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា មានគូស្នេហ៍ចេះយល់ចិត្តគ្នា ខណៈរាល់ពេលទៅណាមកណា តែងតែឃើញបណ្តើរគ្នាជានិច្ច មិនថាទៅចូលរួមកម្មវិធីនានា ឬដើរកម្សាន្ដនោះទេ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ កញ្ញា ដេននី ក្វាន់ បានបង្ហោះរូបភាពដ៏ស្និទ្ធស្នាល និងស័ក្តិសមគ្នាយ៉ាងខ្លាំងជាមួយនឹងគូស្នេហ៍របស់នាង ដែលគេដឹងថា ឈ្មោះ ចាន់ មករា ព្រមទាំងសរសេរសារប៉ុន្មានម៉ាត់ដែលមានន័យចាក់ដោតអារម្មណ៍របស់មហាជនយ៉ាងខ្លាំង។

បន្ទាប់ពីបានធ្វើដំណើរត្រឡប់មកពីកែសម្ផស្សនៅប្រទេសថៃវិញ ស្រាប់តែតារាសម្ដែងស្ត្រីរូបនេះ បានទម្លាយដំណឹងដ៏គួរឱ្យរំភើបអារម្មណ៍មួយថា «គិតម៉េចដែរបើសិនខ្ញុំរៀបការនៅឆ្នាំនេះ???»។ នាងបាននិយាយទៀតថា «លឿនអីលឿនយ៉ាងនេះ ត្រៀមខ្លួនសឹងមិនទាន់…តែចង់ប្រាប់ថារំភើបណាស់ ព្រោះវាជាអ្វីដែលខ្ញុំប្រាថ្នា អីលូវបានមកដល់ហើយ »។ សារប៉ុន្មានឃ្លានេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមែនទែន។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ គូស្នេហ៍របស់តារាស្រីរូបនេះធ្លាប់បានបង្ហើបប្រាប់មហាជនជាសាធារណៈថា លោកមានហេតុផល 3យ៉ាង ដែលជំរុញចិត្តលោកឱ្យស្រឡាញ់ ដេននី ក្វាន់ កាន់តែខ្លាំងឡើងនោះគឺ នាងស្អាត នាងឆ្លាត និងនាងពូកែទុកដាក់(ទ្រព្យសម្បត្តិ)  ហើយលោកក៏បានអះអាងដែរថា មនុស្សអាក្រក់រូបសម្បត្តិ អាចអាក្រក់បាន តែចិត្តគំនិតកុំឱ្យអាក្រក់ឱ្យសោះ បើទោះបីជារូបលោកមិនសង្ហាដូចបុរសដទៃមែន តែមនុស្សស្រីដែលលោកស្រឡាញ់ បានសម្លឹងឃើញពីចិត្តរបស់លោក និងស្រឡាញ់ភាពជារូបលោកផ្ទាល់តែម្ដង៕

Advertisement