អ្នកគាំទ្រកម្ពុជាដល់ថ្នាក់ដេកនឹងឥដ្ឋបែបនេះ រង់ចាំជួបតារាស្រី Bella Ranee

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2018 នេះ​បានឱ្យដឹងថា តារាស្រី Bella Ranee មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងថៃនោះទេ សូម្បីតែប្រទេសជិតខាងក៏នាងទទួលបានការគាំទ្រយ៉ាងខ្លាំងដូចគ្នា ដែលនៅថ្មីនេះៗ នាងបានធ្វើដំណើរទៅជួបអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា តាមរយៈការដាក់បញ្ចាំងរឿង « បុព្វេសន្និវាស » របស់ស្ថានីយទូរទស្សន៍ PNNTV ។

នៅក្នុងកម្មវិធីជំនួបតារា PNN នៅក្នុងបរិវេណ Aeon Mall Sen Sok City ក្នុងរាជធានីភ្នំពេញ គេមើលឃើញថា មានការចោមរោមរង់ចាំជួបទទួលស្វាគមន៍តារាស្រីរូបនេះ ចាប់តាំងពីផ្លូវចូលរហូតដល់វេទិកាតែម្ដង។ មានរូបភាពមួយចំនួនបានបង្ហាញថា អ្នកគាំទ្រកម្ពុជា បានដេកនៅនឹងឥដ្ឋរង់ចាំការទស្សនារូបសម្រស់ពិតរបស់«ម៉ែការៈកេត»។

នៅទីបំផុត តារាស្រី Bella បាននិយាយប្រាប់ថា « សប្បាយចិត្តណាចា៎ ! ដែលបានត្រឡប់មកជួបអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាជាថ្មីម្ដងទៀត ចាប់តាំងពីរឿងភាគមុន និងរឿងបុព្វេសន្និវាស អស់រយៈពេលជាង 2 ឆ្នាំហើយ តែអ្នកគាំទ្រនៅតែគួរឱ្យស្រឡាញ់ខ្លាំងណាស់ និងស្វាគមន៍នាងខ្ញុំយ៉ាងកក់ក្ដៅជាងមុនទៅទៀត។ នាងខ្ញុំសូមអរគុណជាថ្មីម្ដងទៀតចំពោះក្ដីស្រឡាញ់ជូន ការៈកេត , កេតសូរ៉ាង, និង Bella Ranee ។ សូមអរគុណដែលបានតាមដានទស្សនាការងាររបស់នាងខ្ញុំរហូតមក ទាំងអស់នោះហើយដែលជាកម្លាំងចិត្តជូនតារាសម្ដែង Bella នេះចា៎​»។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ថា អ្នកគាំទ្រកម្ពុជា មានភាពលះបង់ដល់កម្រិតណានោះ សូមទស្សនារូបទាំងអស់នេះ៕

Advertisement