បុណ្យសពប្រពន្ធតារាចម្រៀង រិន សាវ៉េត ធ្វើដោយភាពអត្តខាត់គួរឲ្យសង្វេក

ភ្នំពេញៈ សព​ភរិយា​របស់​តារា​ចម្រៀង​កំសត់​ប្រុស​ប្រចាំ​ផលិត​ហង្ស​មាស លោក រិន សាវ៉េត បាន​យក​ទៅ​​​រៀបចំ​ធ្វើ​ពិធី​តាម​ទំនៀម​ទម្លាប់​ប្រពៃណ​នៅ​ឯ​ភូមិខ្វាវ ស្រុកសំរោង ខេត្ត​តាកែវ បន្ទាប់​ពី​អស់​លទ្ធ​ភាព​​នឹង​ព្យាបាល​ដោយ​សារ​​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​មហា​រីកដុំគីស​​ តាំងពី​ឆ្នាំ​២០១៣ មក​នៅទ្រូង​ខាង​ស្តាំ ដែល​​ត្រូវ​បាន​មហាជន​គ្រប់​មជ្ឈ​​ដ្ឋាន​បាន​សម្តែង​ការ​សោកស្តាយ និង​ចូល​រួម​​រំលែក​​ទុក្ខ​លោក ខណៈ​ពិធី​បុណ្យ​សពមាន​លក្ខណៈអតតខាត់​មែនទែន​​។

សព​ស្រ្តីឈ្មោះ គង់ សាវី ដែល​ជា​ភរិយា​របស់​តារា​ចម្រៀង​ប្រុស ​មាន​សំឡេង​ក្រអួន​ក្រអៅ​ បំពេ​អារម្មណ៍​​ប្រិយ​មិត្ត​ មាន​ស្រុក​​កំណើត​ពី​ខេត្ត​បាត់​ដំបង និងធ្លាប់​មាន​បទ​ពិសោធន៍ជា​កកម្មករ​សំណង់ អ្នក​រត់​ម៉ូតូឌុប ជ្រក​ក្រោម​ទ្រនំ​​ផលិត​កម្ម​ល្បី​ហង្ស​មាស​លោក រិន សាវ៉េត ត្រូវ​បាន​គេ​ដឹង​ថា នាំ​​យក​ឆ្ពោះ​ទៅ​ខេត្ត​តាកែវ ជា​ស្រុក​កំណើត​របស់​សព​​​។ លោក រិន សាវ៉េត បានសារ​ប្រាប់​ឲ្យ​​ដឹង​ពេល​អាការ​ជំងឺ​ប្រពន្ធ​ធ្ងន់​​នៅ​ចំពេល​លោក​រវល់ខ្លាំង​ក្នង​ការ​ងារ​សិល្បៈ​​ ហើយ​ធ្វេស​ប្រហែស​ ខណៈ​ប្រពន្ធ​មិនហ៊ាន​​​រន្ធើនប្តី​​ឲ្យ​នាំ​ទៅ​ពេទ្យ​ថា៖ «ដល់​ពេល​ដុំ​គីស​ឡើងធំ ភរិយា​ខ្ញុំ​ ទើប​ខ្ញុំ​បាន​យក​គាត់​ទៅ​ពិនិត្យ​ ហើយ​ក៏​បាន​យក​ទៅ​ពេទ្យ​ល្អអ្វី​ដែរ​ ទើប​សាច់​ដុំ​គីស​នោះ​វា​កាន់​រី​កធំទៅ​ៗ បាន​រហ័សស្វះ​ស្វែង​រក​ពេទ្យ»។

តែ​ទោះជា​យ៉ាង​ណា សម្រាប់​សង្គម​សិល្បៈ​ក៏​មាន​ការ​ផុស​ផុល​ជួយ​គ្នា​ដែរ ក្នុង​ការ​ចូល​រួម​ចែក​រំលែក​ទុកទៅ​ដល់​ក្រុម​គ្រួសារ​នៃ​សព ក៏​ដូចជា​លោក រិន សាវ៉េត ដោយ​គេ​ឃើញ​តារា​ចម្រៀង​ស្រី​ពូកែ​ខាង​សម្តែង​ភាព​ម្ញិកម្ញក់​​អ្នកនាង ទូច ស្រល័ក្ខ​ បាន​បង្ហោះ​សារ​គៀងគរ​អ្នក​សិល្បៈ​ឲ្យ​ជួយ​ចូល​រួម​សោក​ស្តាយ និង​ចែក​រំលែក​ទុក្ខ​ដល់​លោក​ រិន សាវ៉េត ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា​​នោះ​។ អ្នកនាង ទូច ស្រីល័ក្ខ បាន​សរសេរ​សារក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​ខ្លួន​ឈ្មោះ​​ថា Jenny Outver ថា៖ «ក្នុងនាមខ្ញុំ​ជា​សិល្ប​ការិនី​​មួយ​រូប​ពិតជា​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​បង រិន សាវ៉េត ដែល​ជា​តារា​ចម្រៀង​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ដែល​ភរិយា​របស់​គាត់​បាន​ទទួល​មរណភាព​នៅ​មុននេះ​បន្តិច​ដោយសារ​ជំងឺ​​មហា​រីក​។ ប្អូន​ពិតជា​ចូល​រួម​សោក​ស្តាយផង ពី​ប្អូន​ ទូច ស្រីល័ក្ខ»៕

Advertisement