បេក្ខភាព មាស​ មុនី្នរាជ​ ត្រៀមបង្ហាញសិល្បៈចម្រៀងនិពន្ធថ្មីមានបញ្ចូលសិល្បៈបុរាណក្នុងវគ្គផ្តាច់ព្រ័ត្រ

កម្មវិធីប្រកួតចម្រៀងដណ្តើមពានកម្មវិធី​ “The Melody”​ បានឈានមកដល់ថ្ងៃផ្តាច់ព្រ័ត្រ ហើយនៅក្នុងនោះបេក្ខភាព​ម្នាក់ដែលមានភាពលេចធ្លោជាងគេគឺ​ បេក្ខជន​ មាស មុន្នីរាជ បានបង្ហើបឱ្យដឹងថា​ នៅថ្ងៃកម្មវិធីវគ្គផ្តាច់ព្រ័ត្រ​ នៅថ្ងៃសៅរិ៍​ខាងមុខនេះ​ លោកបានត្រៀមបទចម្រៀងមួយដែលបញ្ចូលសិល្បៈបុរាណ​ មកបង្ហាញមហាជន និងគណៈកម្មការ។

លោក​ មាស​ មុនី្នរាជ​ មកពីក្រុម Country Style បានប្រាប់ឱ្យដឹងថា​ នៅថ្ងៃទី22​ ខែកញ្ញា​ ខាងមុខនេះ​ កម្មវិធី​ ​ “The Melody”​ នឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ​ ដោយតម្រូវឲបេក្ខជនទាំងអស់​ បញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន​ ដូច្នេះហើយទើបលោកបានត្រៀមបទថ្មីមួយដែលរំលេចនូវការសម្តែងពិសេសៗ។

លោកបានបញ្ជាក់ថា​ នៅថ្ងៃប្រឡងផ្តាច់ព្រ័ត្រ​ លោកមានអារម្មណ៍ថារំភើបផង​ ភ័យផង​ និងតាំងចិត្តថានឹងប្រឹងអោយអស់លទ្ធភាព​ ដើម្បីទទួលបានជោគជ័យក្នុងកម្មវិធី។ ព្រោះថានៅសល់គ្នា៣នាក់​ ហើយក៏រង់ចាំមើលដូចគ្នាថាខ្ញុំឬបេក្ខជន2នាក់ទៀត​ ទទួលបានជោគជ័យកាន់ពានលេខ1​ សម្រាប់រដូវការទី1នេះ៕

Advertisement