កុមារាពីររូបធ្វើឱ្យភ្ញាក់ផ្អើលកម្មវិធី The Voice Kids តាមរយៈបកស្រាយបទចម្រៀងស្រី

តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី2 គេបានមើលឃើញថា មានកុមារាចំនួន 2 នាក់ហើយ ដែលមានសមត្ថភាពបកស្រាយបទចម្រៀងស្រី ដោយមានសំនៀងដូចមនុស្សពិតៗ រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ជាក់ស្ដែង សប្ដាហ៍ថ្មីនេះមាន កុមារា ខេន បូរ៉ា អាយុ10 ឆ្នាំ មកពីខេត្តបាត់ដំបង បានឡើងបកស្រាយច្រៀងបទ “កូនស្រីអ្នកនេសាទ” ដែលជាបទស្រី បានយ៉ាងពិរោះ ប៉ុន្តែគួរឲ្យសោកស្តាយមិនត្រូវបានគណៈកម្មការចុចប៊ូតុងយករូបប្អូនទៅវគ្គបន្ត។

យ៉ាងណាមិញមានតែប្អូនប្រុស ខេត្ត ត្បូងឃ្មុំ មានឈ្មោះថា រ៉េត រ៉ែន មានវ័យ 14 ឆ្នាំ បានបកស្រាយបទចម្រៀងចំណងជើងថា «នឹកភូមិភ្នំធំ» ដែលជាសំនៀងដើមរបស់លោកយាយ រស់ សិរីសុទ្ធា តែប្អូនប្រុសរូបនោះយកមកបកស្រាយបានយ៉ាងល្អ រហូតធ្វើឱ្យគណៈកម្មការទាំង 3រូប ដណ្តើមយកប្អូនគ្រប់ៗគ្នា៕

Advertisement