អាជ្ញាធរឃុំកំពង់ភ្លុកចេញមុខបកស្រាយរឿងសាកសពចងព្យួរនៅកន្លែងតំបន់ទេសចរណ៍ ជាការសម្ដែងភាពយន្ដ

អាជ្ញាធរ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក គុជស៊ាក់ សិរីវត្ថានា ក៏បានចេញមុខបដិសេធ ចំពោះសាកសពដែលត្រូវបានគេយកទៅចងព្យួរជាប់នឹងដើមឈើ ដែលមហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង ដោយសាកសពក្លែងក្លាយនោះ ក្រុមថតកុនរបស់ផលិតកម្មថោន យកទៅចងព្យួរ ដើម្បីជាការសម្ដែងតែប៉ុណ្ណោះ។

អាជ្ញាធរ ឃុំ កំពង់ភ្លុក បានប្រាប់ឱ្យ​​​ដឹងថា «យើងខ្ញុំក្នុងនាមជាអាជ្ញាធរឃុំ កំពង់ភ្លុក សូមបញ្ជាក់ថា រូបភាពដែលបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ បានឃើញសាកសពក្លែងក្លាយ ដែល ក្រុមថតកុនរបស់ផលិតកម្ម ថោន យកមកចងព្យួរក្នុងព្រៃគុបកំពង់ភ្លុក គ្រាន់តែជារូបភាពក្នុងការសម្តែងទេ សូមកុំយល់ច្រឡំ ហើយសូមឲ្យផលិតកម្មថោន និង លោក K01 ចេញមុខបកស្រាយជាបន្ទាន់។ សូមបងប្អូនដែលស្រឡាញ់តំបន់ កំពង់ភ្លុក ជួយ Share ឲ្យដល់ផលិតកម្ម ថោន និង លោក K01 ឃើញផង»។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរបានស្នើឱ្យខាងផលិតកម្ម ថោន រួមជាមួយនិងលោក K01 ដែលបានផ្សាយព័ត៌មានមិនពិត ដោយលើកឡើងថា ជាសាកសពត្រូវគេរំលោភសម្លាប់ រួចយកមកចងព្យួរ ដើម្បីបំបិទភស្តុតាង ចេញមុខមកបកស្រាយជាបន្ទាន់ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ កាន់តែខ្លាំង ពីសំណាក់មហាជន និងអ្នកទេសចរណ៍ ដែលបានទៅកម្សាន្ត នៅតំបន់នោះ៕

Advertisement