លោក លោក ទ្រី សក្កដា រៀបរាប់បទពិសោធន៍ជោគជ័យជាអ្នកនិពន្ធនៅហង្សមាស

មួយរយៈចុងក្រោយនេះ មហាជនគ្រប់រូបបានទទួលស្គាល់លោក លោក ទ្រី សក្កដា គឺជាអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដោយលោកក៏បានវិវត្តន៍ខ្លួនក្លាយជាអ្នកដឹកនាំការសម្ដែង និងក្លាយជាអ្នកចម្រៀង Original Song។ ជាមួយភាពជោគជ័យរបស់លោក កវីរូបនេះក៏បានរៀបរាប់ពីបទពិសោធន៍ និងការងារមួយចំនួនដែលលោកបានត្រៀមក្នុងសិល្បៈ ចែករំលែកឱ្យអ្នកគាំទ្របានដឹងផងដែរ។

លោក ទ្រី សក្កដា និយាយថា ការរៀបចំខួបកំណើតលើកនេះ លោកមានបំណងចង់ឱ្យមានការជួបជុំ និងមានការស្គាល់លោកកាន់តែច្រើន បន្ទាប់ពីលោកក៏សាងស្នាដៃក្នុងវិស័យនិពន្ធ វិស័យដឹកនាំសម្ដែង និងច្រៀងបាន។ លោកថារយៈពេលជាង2ឆ្នាំនៅហង្សមាស លោកបាននិពន្ធបទចម្រៀងឱ្យហង្សមាសបានប្រមាណជាង300បទមកហើយ ដោយភាគច្រើនសុទ្ធតែជាបទនិពន្ធថ្មី និងជាបទផ្តោតលើយុវវ័យ ដោយក្នុងចំណោមបទទាំងនោះក៏មានការដឹកនាំសម្ដែងដោយផ្ទាល់របស់លោកផងដែរ។ ដោយឡែកសម្រាប់អាជីពចម្រៀង លោកបានចេញបទ Original បានចំនួន9បទហើយ ដោយបទ«ខ្មាសគេ» និងបទចម្រៀងមួយចំនួនគឺមានការគាំទ្រគួរឱ្យកត់សម្គាល់នៅលើបណ្ដាញសង្គមយូធូប។

លោក ទ្រី សក្កដា បញ្ជាក់ថា លោកមិនមានគម្រោងដើរចេញពីការនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសនោះទេ បើទោះជាលោកបានក្លាយជាតារាចម្រៀងឯករាជ្យ ដែលត្រូវគេមើលឃើញថាចាប់ផ្ដើមជោគជ័យនៅក្នុងពេលនេះ។
លោកក៏មិនមានគម្រោងហក់ចូលផលិតកម្មហង្សមាសនោះដែរ ដោយលោកយល់ថានៅក្នុងទ្រនំមួយនេះ លោកមានតំណែងជាអ្នកនិពន្ធរួចហើយ មិនចង់ឡុកឡាក់ក្នុងតំណែងជាអ្នកចម្រៀងមួយទៀត ដែលនាំអោយតារាចម្រៀងដែលរង់ចាំច្រៀងបទចម្រៀងរបស់លោកមានអារម្មណ៍ខកចិត្តនោះទេ៕

Advertisement