ភ្ញាក់ផ្អើលចំណងជើងបទចម្រៀងថ្មីលោក ប៊ុត សីហា «ហង្សមាសចិត្តបាប»

ក្រោយចាកចេញពីផលិតកម្មរស្មីហង្សមាសនិងមានប្រវត្តិរឿងអារស្រូវគ្រឿញៀន អតីតម្ចាស់ពាន់ The Voice Cambodia រដូវកាលទី1 លោក ប៊ុត សីហា នៅមិនទាន់មានផលិតកម្មថ្មីច្រៀងនៅឡើយទេ ខណៈដែរនៅជាតារាចម្រៀងឯករាជ្យ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាលោកបានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់និងទទួលបានការគាំទ្រខ្លាំងផងដែរ។

យ៉ាងណាមិញនៅមុននេះលោក ប៊ុត សីហា បានចេញចម្រៀងថ្មីមួយបទទៀតហើយ ដែលច្រៀងរួមគ្នាជាមួយកញ្ញា គ្រីប លក្ខិណា ដែលមានចំណងជើងថា«ហង្សមាសចិត្តបាប» ពិតជាពិរោះខ្លាំង។ សូមជម្រាបផងដែរថា ខណៈដែលបានឃើញចំណងជើងបទចម្រៀងនេះភ្លាម អ្នកគាំទ្រជាច្រើនរូបភ្ញាក់ផ្អើល នឹកស្មានថា តារាចម្រៀងប្រុសរូបនេះ ច្រៀងឌឺដងផ្លែផ្កាឱ្យទ្រនំចាស់ តែការពិតនោះ ជាអត្ថន័យស្នេហាសោះ។

គួរបញ្ជាក់ផងដែរថា ឆ្លើយ​តប​ទៅ​នឹង​​មតិ​ខាង​លើ​​អ្នក​ដឹក​នាំ​ក្រុម​ Morodok Media បានបង្ហើបឱ្យដឹងថា បទ​ចម្រៀង​​“ហង្សមាសចិត្តបាប” ជា​សំនៀង​ដើម​របស់​អ្នក​ស្រី ប៉ែន រ៉ន ដែល​ ប៊ុត សីហា យក​មក​ច្រៀង​Cover នោះ​មិន​បាន​ដៀម​ដាម​ឱ្យ​ផលិតកម្ម​ហង្ស​មាស​ឡើយ។ ការ​យក​មក​ច្រៀង​ឡើង​វិញ​ដោយ​សារ​តែ​ការ​ស្រឡាញ់​​ដូច្នេះ​សូម​ពុក​ម៉ែ​បង​ប្អូន​កុំ​មាន​ការ​យល់​ច្រឡំ៕

Advertisement