លោក ខេមរៈ សិរីមន្ត យកថ្ងៃកំណើតខ្លួនសម្អាតបរិស្ថាននៅក្នុងទីក្រុង

មិនសរសើរមិនបានទេ ក្នុងថ្ងៃកំណើត លោក ខេមរៈ សិរីមន្ត គេមើលឃើញលោកនាំក្រុមការងារដើររើសសំរាម នៅកណ្តាលថ្ងៃត្រង់ក្នុងរាជធានីភ្នំពេញ ដោយមិនប្រកាន់ខ្លួនជាតារាល្បី ឬខ្មាសអៀនអ្វីឡើយ ព្រោះលោកគិតថា ការធ្វើទង្វើល្អក្នុងសង្គម គឺមិនខ្លាចញញើតក្នុងការធ្វើនោះទេ ហើយក៏គ្មានអ្វីត្រូវខ្មាស់អៀននោះឡើយ។

នៅលើគណនីហ្វេសប៊ុកផេចផ្ទាល់របស់កំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត បានសរសេរសារភ្ជាប់ជាមួយនឹងវីដេអូ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «រាល់ការធ្វើទង្វើល្អដល់សង្គម ចូរកុំមានការខ្មាសអៀនឡើយ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការងារបរិស្ថាន និងជួយចែករំលែកការងារបងៗផ្នែកអនាម័យ និងចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែរ ចូរទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ធ្វើបរិស្ថាន ស្អាតសុខភាពល្អ សម្រាប់សង្គមជាតិទាំងអស់គ្នា»។

គួរបញ្ជាក់ផងដែរដា សកម្មភាពនេះមិនត្រឹមតែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះទេ គឺពិតជាប្លែក និងខុសពីអ្នកសិល្បៈដទៃ ព្រោះកន្លងទៅគេធ្លាប់តែឃើញ តារាផ្សេងៗក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ពួកគេបានយកអំណោយទៅចែកជូនអ្នកខ្សត់ខ្សោយ, ទិញរបស់របរជូនអ្នកមានគុណ ឬធ្វើពិធីជប់លៀងនៅផ្ទះ ជួបជុំមិត្តភ័ក្តិជាដើម៕

Advertisement