ក្រុមរាំយុវវ័យ The King ក្លាយជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី2

ការប្រកួត Cambodia’s Got Talent រដូវកាលទី2 វគ្គផ្តាច់ព្រ័ត្រ​ កាលពីយប់ថ្ងៃទី4 ខែវិច្ឆិកា ក្រុមរាំយុវវ័យ The King ក្លាយជាម្ចាស់ពានគួរឱ្យភ្ញាក់ផ្អើល បើទោះជាក្នុងការប្រកួតដ៏ធំមួយនោះ មានក្រុមដែលមានទេពកោសល្យខ្ពស់មិនធម្មតាប្រកួតប្រជែង។ ​ក្រុម​ជយលាភី​មួយនេះទទួលបាន​ប្រាក់រង្វាន់100​លាន​រៀល និងធ្លាប់បាន​ប៊ូ​តុង​មាស​ពី​លោក ព្រាប សុវត្ថិ នៅ​វគ្គ Judge Audition ហើយ​បន្ត​ទទួលបាន​ប៊ូ​តុង​មាស​បន្ថែមទៀត​ពី​កញ្ញា ផន ស្រី​ខួច ដែលជា​គណៈកម្មការ​ពិសេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

ការប្រគល់ពានដល់ម្ចាស់ជយលាភី ក្រោម​វត្តមាន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​ គួរបញ្ជាក់បន្ថែមថា ឆ្លងពីវគ្គ Judge Audition បេក្ខភាពទាំងអស់ត្រូវបាន​ជម្រុះគណៈកម្មការទាំង 4 រូប ហើយ​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ បន្ទាប់មក បេក្ខជន​ខ្លះ​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​ទស្សនិកជន អ្នកខ្លះ​ត្រូវបានជ្រើសរើសគណៈកម្មការ ហើយ​កាន់តែពិសេសជាងនេះទៀត មាន​បេក្ខភាពចំនួន 4 ​រូប​ឬក្រុម ទទួលបាន​ប៊ូ​តុង​មាស​ពី​សំណាក់គណៈកម្មការភ្ញៀវកិត្តិយស ដើម្បី​មកកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពីរាត្រីយប់មិញនេះ៕

Advertisement