ប៉ុប ពី បង្ហោះសារចាក់ដោត៖ « បើចង់ស្រឡាញ់គ្នាឱ្យបានយូរអង្វែង សូមកុំត្រចៀកស្រាល»

គ្រាន់តែបង្ហោះសារភ្លាម អ្នកលេងបណ្ដាញសង្គម និងអ្នកសិល្បៈអាចមើលបានដឹងថា តារាសម្ដែង ប៉ុប ពី ឬមានឈ្មោះពិត លាង សុធា ប្រហែលមានបំណងចង់ឱ្យគូស្នេហ៍នាងបានដឹងថា តើការស្រឡាញ់គ្នា ត្រូវមានការជឿជាក់លើគ្នា ទៅវិញទៅមក កុំតាមពាក្យសំដីអ្នកដទៃញុះញុង ដោយគ្មានការពិចារណា និងមិនចង់ឱ្យគូស្នេហ៍នាងខ្វល់ពីរឿងអតីតកាល ព្រោះបើរំឮកពីអតីតកាលរបស់រូបនេះ ក៏មិនធម្មតាដែរ។ ពោលគឺ ទំរាំតែធ្លាក់មកលើដៃគូស្នេហ៍នេះបច្ចុប្បន្ន ប៉ុបពី មានគូស្នេហ៍ជាច្រើនមកហើយ (ហិហិ…)។

បើមើលសារនៅលើហ្វេសប៊ុករបស់ ប៉ុបពី បានសរសេរសារយ៉ាងដូច្នេះថា «បើស្រឡាញ់មនុស្សម្នាក់ និងចង់ឱ្យមានក្តីសុខកុំខ្វល់នឹង រឿងអតីតកាល គ្នាទៅវិញទៅមក
EX. មានបុរសខ្លះសុខចិត្តស្រឡាញ់ស្ត្រី មេម៉ាយមានកូន2 ឬ3 ព្រមរួមរស់នៅជាមួយគ្នាជារៀងរហូត, ហើយស្ត្រីខ្លះសុខចិត្ត ស្រឡាញ់បុរសពោះម៉ាយមានកូនរួចហើយ ដោយមិនខ្វល់រឿងអតីតកាលដូចគ្នា ដូច្នេះសរុបសេចក្តីមក គឺនិស្ស័យ សួរថាចុះមនុស្សមួយផែនដី ហេតុអីបានត្រូវមកជួបស្រឡាញ់គ្នាបាន? ដូច្នេះសំខាន់សេចក្តីសុខយើង កើតចេញពីភាពស្មោះត្រង់ និងទុកចិត្តជឿរជាក់លើគ្នាទៅវិញទៅមក»។

ពីធីការិនីដើមទ្រូងធំៗរូបនេះ បានសង្កត់ធ្ងន់ថា «បើចង់ស្រឡាញ់គ្នាឱ្យបានយូរអង្វែង សូមកុំត្រចៀកស្រាល ជឿពាក្យញុះញុងអ្នកដទៃគេ ដោយគ្មានការពិតនឹងពាក្យមុសារ ជួបជាគូរ ព្រាត់ជាកម្ម សូមអ្នកដែលពូកែច្រណែនសុភមង្គលគេ និងយកពេលទៅមើលថែ ក្រុមគ្រួសារអ្នកវិញល្អជាង កុំយកពេលមកអុជអាលគ្រួសារអ្នកដទៃ ឱ្យគេបែកបាក់ឈ្លោះគ្នាដោយសារតែអ្នក បើមិនបានធ្វើបុណ្យ សូមកុំសាងបាបកម្មអី»។

ក្រោយអានសាររបស់តារាសម្ដែង និងពិធីការិនីនេះហើយ ប្រិយមិត្តយល់យ៉ាងណាដែរ?

Advertisement