សូមចូលរួមសោកស្ដាយ!! ស្ថាបនិកដ៏ធំរបស់ Marvel ទទួលមរណភាពហើយ

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា នេះជាដំណឹងដ៏សោកសៅបំផុត ខណៈដែលស្ថាបនិកដ៏ធំរបស់ក្រុមហ៊ុនផលិតភាពយន្ដ Marvel Comics ទទួលមរណភាពក្នុងវ័យ 95 ឆ្នាំ ។

ជាអ្នកដឹកនាំរឿងល្បីៗ និងជាអ្នកប្រសិទ្ធនាម Marvel Comics ដំបូងគេបង្អស់គឺ លោក Stan Lee បាននិពន្ធរឿង និងបង្កើតគម្រោងរបស់វិរៈបុរសពិភពលោកនៅក្នុងឧស្សាហកម្មភាពយន្ដហូលូវូតចាប់តាំងពីឆ្នាំ 1961 មកម្លេះ ហើយរឿងដំបូងគេនោះគឺ The Fantastic Four ដែលមានវិរៈបុរស Spider-Man និង The Incredible Hulk ។ ក្រោយៗមកទៀត​មានវិរៈបុរសល្បីៗជាច្រើនតាមរយៈរឿងធំៗដូចជា The Avengers, Wonder Woman, The Amazing Spider-Man , Ravage 2099 , Captain America … ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏បានជួយជ្រោមជ្រែងការផលិតរបស់ក្រុមវិរៈបុរស DC ផងដែរ ដែលសាស្ត្រាចារ្យពហុជំនាញរូបនេះ ព្យាយាមច្របាច់បញ្ចូលវិរៈបុរសរបស់ DC Comics និង Marvel Comics។

គួរបញ្ជាក់ផងដែរថា ក្រុមផលិតករហូលីវូត និងអ្នកគាំទ្រមានការសោកស្ដាយ និងក្រៀមក្រំបំផុត ខណៈដែលបានបាត់បង់បុរសដែលទេពកោសល្យនៃការច្នៃប្រឌិតមួយរូបនេះ៕

Advertisement