ប៉ុន្មានសន្លឹករបស់ វីរៈ និច្ច បញ្ចេញភាពសិចស៊ីគួរឱ្យស្រឡាញ់ទប់ចិត្តមិនបាន

តារាចម្រៀងស្រីចំណូលថ្មីប្រចាំផលិតកម្មសាន់ដេ គឺ កញ្ញា វីរៈ និច្ច ហាក់ទាញយកប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស បន្ទាប់ពីបានបង្ហាញនៅស្នាដៃចម្រៀងពិរោះៗជាច្រើន ទាំងចម្រៀងទោល និងចម្រៀងបកស្រាយរួមជាមួយតារាចម្រៀងរួមទ្រនំ ជាពិសេសបទឆ្លើយតបរបស់ នាយ ចឺម ។ ហើយបើនិយាយអំពីរូបសម្រស់វិញ កញ្ញា វីរៈ និច្ច មានមុខមាត់ស្អាត និងមានរាងខ្ពស់ ជាមួយជើង និងដងខ្លួនដ៏ស្រឡូន ធ្វើឱ្យបុរសៗជាច្រើនបានឃើញហើយ លាន់មាត់សរសើររស្ទើរតែគ្រប់ៗគ្នា។

ថ្មីៗនេះ តារាចម្រៀងស្រីដែលគេស្គាល់ថា ជាក្មួយស្រីរបស់លោក ខាន់ ជេមស៍ បានទទួលការងារថ្មី ជាអ្នកតំណាងម៉ូដសម្លៀកបំណាក់ស៊ីវិល័យមួយកន្លែង។ ម្ដងនេះគេមើលឃើញនាង បានបញ្ចេញសាច់សខ្ចីដូចអន្លក់ ធ្វើឱ្យបុរសៗមើលហើយមិនលង់ស្រឡាញ់មិនបាន។ ជាមួយស្ទាយបញ្ចេញសាច់ពោះ និងចំហដើមទ្រូងលឹម ប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ស្ទើតែនិយាយបានថា សម្រស់របស់តារាស្រីរូបនេះ មិនចាញ់តារាបរទេសប៉ុន្មាននោះទេ ហើយអ្នកគាំទ្រជាច្រើនបាននិយាយ នាងពិតជាស្រស់ស្អាតគួរឱ្យគន់មិនដាក់ភ្នែកឡើយ។

គួរបញ្ជាក់ដែរថា មួយរយៈមកនេះ តារាចម្រៀងមុខស្រស់ កញ្ញា វិរៈ និច្ច រាសីឡើងខ្លាំង ដោយរាល់ចម្រៀងរបស់នាង គឺមានទស្សនិកជនគាំ​ទ្រ​ច្រើន។ អ្វីដែលពិសេសនោះ គឺថ្មីៗនេះគេឃើញថា វិរៈ​និច្ច បានដូររថយន្តស៊េរីទំនើបជាញឹកញាប់។ តែយ៉ាងណាមិញ ភាពស្និតស្នាលរវាងនាង និងនាយ ចឺម នៅតែបន្ដសម្ញែងភ្នែកមហាជនមិនដាច់ឡើយ ដោយសារតែ រាល់កម្មវិធីអ្នកទាំងពីរតែងតែបង្ហាញវត្តមានរួមគ្នាជានិច្ច៕

Advertisement