មង្គលការលោក ញ៉ែម សុគន្ធ យប់មិញ សុទ្ធតែតារាល្បីៗចូលរួម

នៅថ្ងៃទី1ខែធ្នូ ឆ្នាំ2018 គេមើលឃើញ តារាសម្ដែងល្បីល្បាញលោក ញ៉ែម សុគន្ធ បានចូលរោងការយ៉ាងអធឹកអធម ជាមួយគូស្នេហ៍ស្រស់ស្អាត គឺ កញ្ញា ងួន កែវមល្លិកា ដោយមានតារាសិល្បៈជាច្រើននាក់ចូលរួមអបអរ តាំងពីពិធីហែរជំនូន និង កាត់សក់ឡើងទៅ។

នៅល្ងាចថ្ងៃនោះមានការប៉ាន់យ៉ាងខ្លាំង ថាពិធីទទួលភ្ញៀវក្នុងមង្គលការរបស់លោក នឹងមានតារាសិល្បៈចូលរួមកុះករ កក្រើកពិភពសិល្បៈមិនអន់នោះទេ ដោយសារតែលោកគឺតារាសម្ដែង ល្បីល្បាញ និងមានទំនាក់ទំនងជាមួយតារាល្បីៗភាគច្រើន។ អ្វីដែលគួរសរសើរ គឺមង្គលការរបស់លោក មិនត្រឹមតែលាងជម្រះព័ត៌មានស្រលាញ់ភេទដូចគ្នា ដែលធ្លាប់កើតឡើងប៉ុណ្ណោះ តែក៍ធ្វើអោយមហាជនកោតសរសើរចំពោះលោកមិនតិចនោះទេ ដោយសារភរិយារបស់លោក ជានារីវ័យក្មេង ស្រស់ស្អាត ហើយជាកូនស្រីអ្នកសំបូរទ្រព្យមិនអន់នៅភ្នំពេញ។

មួយវិញទៀត អ្វីដែលឫតតែបន្ថែមឱ្យកាន់តែអឹកធឹកនៅក្នុងកម្មវិធីនេះ គេក៏បានឃើញតារាៗមានការតុបតែងខ្លួនខុសៗគួរឲ្យគយគន់ និងចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់លោក ញ៉ែម សុគន្ធ បានបង្ហាញអារម្មណ៍រំភើប ចំពោះវត្តមានអ្នកទាំងអស់គ្នា។ ក្នុងនោះគេក៏បានឃើញវត្តមានអ្នកល្បីៗច្រើនទៀត ដែលមានដូចជាអគ្គនាយកក្រុមហ៊ុនហង្សមាស ព្រមទាំងអ្នកដឹកនាំរឿងដ៏ល្បីមួយរូបគឺ លោក ហ្វៃ សំអាង​ ក៏មានវត្តមានចូលរួមផងដែរ។

ដូចនេះដើម្បីកុំឱ្យខាតពេលនោះសូមទស្សនាទិដ្ឋភាព នៃពិធីមង្គលការរបស់លោក ញ៉ែម សុគន្ធ ទាំងអស់គ្នា ថាមានតារាល្បីណាខ្លះចូលរួម៕

Advertisement