អ្នកមិនទាន់បានឃើញកុំភ្លេចណា ទូក «ង» វែងជាងគេបំផុតនៅលើពិភពលោករបស់កម្ពុជា ដាក់តាំងថ្ងៃចុងក្រោយហើយ

ថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយចំពោះការតាំងបង្ហាញទូក ង វែងជាងគេលើពិភពលោក ជូនពុកម៉ែ បងប្អូនទស្សនា នៅមុខវាលព្រះមេរុ។

នៅក្នុងនោះ គេក៏បានមើលឃើញមានភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ រាប់ពាន់នាក់ ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ មួយវិញទៀតចំពោះការតាំងបង្ហាញនេះ ក៏មានការចូលរួមពីតារាសម្តែង និងចម្រៀងល្បីៗជាច្រើនរូបទៀតផងដែរ។ ដូចនេះសូមបងប្អូនដែលមានបំណងចង់ឃើញ ចង់ថត សូមកុំភ្លេចទៅចូលរួមផង។

គួររំលឹកបន្តិចផងដែរថា ទូក «ង» វែងជាងគេបំផុតនៅលើពិភពលោករបស់កម្ពុជា បានទទួលជោគជ័យក្នុងការបំបែកឯតទគ្គកម្មពិភព World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ ទូកនេះ មានបណ្តោយប្រវែង 87.30 ម៉ែត្រ ទទឹង 1.94 ម៉ែត្រ ជំរៅ 0.80 ម៉ែត្រ ចំណុះដាក់បាន 179 នាក់ ដោយ100 នាក់មកពីទាហានជើងទឹក 79 នាក់មកនគរបាលជើងទឹក និងប្រសិទ្ធនាមថា៖ “កម្ពោជិកបុត្តាខេមរាតរី ” ដែលមានន័យថា “ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”៕

Advertisement