សាច់រឿងមួយបទ អាន គុណកូឡា សម្ដែងជាមួយស្រីស្អាត ទេព កញ្ញា ធ្វើឱ្យកក្រើកពិភពសិល្បៈចម្រៀង

តារាសម្តែងសាច់សខ្ចី ទេព កញ្ញា ដែលលេចធ្លោលើការសម្តែងរឿងភាគស្ថានីទូរទស្សន៍នានា ស្រាប់តែឃើញនាងលេចមុខមាត់ក្នុងចម្រៀងថ្មី ដែលច្រៀងដោយតារាយុវវ័យ អាន គុណកូឡា។ គ្រាន់ទម្លាយវីដេអូចម្រៀងនេះមិនទាន់បានប៉ុនា្មនផង ក៏កើនសន្ទុះអ្នកចូលមើលដល់ទៅរាប់សែនដងឯណោះ។

ខណៈផលិតកម្ម M បញ្ចេញវីដេអូ MVដែលមាចំណងជើងថា “Sister Brother” គេទទួលមានការគាំទ្រហួសពីការរំពឹងទុក ហើយលោក កូឡា បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះការស្រឡាញ់និងគាំទ្រចំពោះបទចម្រៀងលោក។ យ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះនូវរូបភាពសកម្មភាពថតបទថ្មីបន្ដទៀត តែលោកមិនបានបញ្ជាក់ថា ជាបទអ្វីទេ។

គួរបញ្ជាក់ដែរថា កញ្ញា ទេព កញ្ញា ជាតារាសម្ដែងរួមគ្នានៅក្នុងបទចម្រៀងនេះ បានលើកឡើងថា នាងពិតជារីករាយដែលបានឆក់យកឱកាសចម្រៀងមួយបទថ្មីរបស់លោក កូឡា។ នាងរំពឹងថា បទថ្មីមួយនេះ ពិតជាទាក់ទាញបន្តទៀតលើបណ្តាញសង្គម។ជាមួយការងារមមាញឹកសិល្បៈកំពុងតែឡើងកូដ កញ្ញានៅតែព្យាយាមរិះរកចំណុចសម្តែងល្អៗឲ្យសមតាមចិត្តទៀត ក្នុងន័យកែប្រែរបៀបសម្តែងឱ្យបានកាន់តែល្អ៕

Advertisement