នាយព្រែក តំណាងឱ្យសមាគមសិល្បករខ្មែរ ជូនថវិកាដល់ នាយ កំប៉ោយ សម្រាលថ្លៃព្យាបាល

តារាកំប្លែងនាយ កំប៉ោយ ត្រូវបានមើលឃើញថាធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារតែជម្ងឺក្រលៀន និងតម្រងនោម និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ។ តារាកំប្លែងរូបនេះ បានបង្ហោះសារឱ្យដឹងអំពីអាការខ្លួន និងអំពាវរកជំនួយក្នុងការព្យាបាល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី 4 ខែ ធ្នូ ឆ្នាំ ២០១៨ ថ្មីៗនេះ។ ការបង្ហោះរបស់លោក ត្រូវបានតារាសិល្បៈមើលឃើញ និងជួយសែររំលែកដំណឹងនេះបន្ដ រហូត តារាកំប្លែងរួមជំនាន់ និងធ្លាប់ប្រលូកក្នុងការថតវីដេអូចម្រៀងរួមគ្នានោះគឺ នាយព្រែក បានចេញមុខស្វះស្វែងរកជំនួយក្នុងការព្យាបាលនេះ។

នាយ ព្រែក បានទៅសួរសុខទុក្ខក្នុងនាមតំណាងសមាគមសិល្បករខ្មែរ ឱ្យដឹងអំពីស្ថានភាពជំងឺរបស់ នាយកំប៉ោយ ថែមបាននាំថវិកាបន្ដិចបន្ដិចជួយសម្រួលថ្លៃព្យាបាលនាយផងដែរ។ នាងព្រែក បានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនថា «យប់នេះខ្ញុំបាទ តំណាងសមាគមសិល្បករខ្មែរបាននាំយកថវិកាដែលជាមូលនិធិសិល្បករចាស់ជរាចំនួន200$ និង ថវិកាផ្ទាល់របស់ខ្ងុំមួយចំនួនមកជួយសម្រាលដល់ការលំបាករបស់ប្អូនប៉ោយដែលមានបញ្ហាតំរងនោមធ្ងន់ធ្ងរស្ថិតក្នុងដំណាក់កាលលាងឈាមនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន) ។ នាយប៉ោយជាតារាកំប្លែងនិង អ្នកចំរៀងកន្រ្ទឹមយ៉ាងចំណាន ប្អូនចូលសំដែងកំប្លែងតាំងពីតូចដំណាលគ្នានឹងខ្ងុំដែរដូចវីដេអូដែលមាននៅខាងក្រោម ។ សព្វថ្ងៃប្អូនប៉ោយសំដែងកំប្លែងជាប្រចាំនៅទូរទស្សន៍បាយ័ន»។

គួរបញ្ជាក់ផងដែរថា នាយព្រែកក៏បានអំពាវដល់បងប្អូនចង់សួរសុខទុកតារាកំប្លែង នាយ កំប៉ោយ និងជួយជាថវិកាសប្បុរសធម៌ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទមកលេខ 015 226 221 ឬ 098 707 055 ៕

Advertisement