កុំឱ្យខកខាន !! ចូលរួមបោះឆ្នោតជូនបវរកញ្ញា រឿន ស៊ីណាត តំណាងប្រទេសកម្ពុជា ជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ

កញ្ញា រឿន ស៊ីណាត ដែលជាបេក្ខនារី តំណាងកម្ពុជាក្នុងកម្មវិធី «Miss Universe» បានបញ្ចេញសកម្មភាពយ៉ាងលេចធ្លោរ ជាមួយនឹងឈុតសម្លៀកបំពាក់គ្រប់ទម្រង់។ អ្វីដែលសំខាន់ ក្នុងចំណោមបេក្ខនារីមកពីជាង 90 ប្រទេសលើពិភពលោក រឿន ស៊ីណាត ត្រូវបាន​មហាជន​លើកការសរសើរ ពីការដើរ​បង្ហាញ​ម៉ូតរបស់​នា​ង ក្នុង​ដំណើរ​យ៉ាង​ទន់ភ្លន់​បង្ហាញពី​លក្ខណៈ​ជា​នារី​ខ្មែរ ដែល​បង្កប់​ភាពរឹងមាំ​ស្វាហាប់ និង ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​លើ​ឆាក​អន្តរជាតិ។

ជាក់ស្តែង បន្ទាប់ពីបានបញ្ចេញសកម្មភាពយ៉ាងច្រើនរួចមក នៅថ្ងៃម្សិលមិញនេះ បវរកញ្ញា រឿន ស៊ីណាត បានបង្ហាញវត្តមានយ៉ាងអស្ចារ្យ និងមានជំនឿចិត្តក្នុងឈុតតំណាងជាតិ ដែលបានជាឈុតរចនាឡើងអស់រយៈពេល 60 ថ្ងៃ​ ។ មួយឈុតនេះគឺពិតជាសមសួន ល្វតល្វន់ យ៉ាងខ្លាំង ព្រមទាំងបង្អួតសម្រស់ដល់ទស្សនិកជន និងគណៈកម្មការក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកមួយនេះ។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃការប្រឡងប្រជែងនេះកម្មវិធីប្រកួតយកពានរង្វាន់បវរកញ្ញាពិភពលោកឆ្នាំ 2018 តម្រូវឱ្យមហាជនបោះឆ្នោតគាំទ្រនៅជុំទី 3 នៃវគ្គផ្ដាច់ព្រ័ត្រ។ លោកអ្នកអាចបោះឆ្នោតតាមរយៈការចែកសែរនៅលើការចូលចិត្តនិងខម្មិន្តយោបល់ដល់រូបថតអ្នកប្រឡងបវរកញ្ញា Miss Universe ជាពិសេសគឺបវរកញ្ញាតំណាងប្រទេសកម្ពុជា នោះនាងនឹងទទួលបានចំពោះ ការសែរ 100 ពិន្ទុ Like / React: 50 ពិន្ទុ ខម្មិន្តមតិយោបល់ទទួលបាន 20 ពិន្ទុ (ការខម្មិន្តគ្មានដែនកំណត់)។

សូមជម្រាបដែលថា សំឡេងការបោះឆ្នោតគាំទ្រទាំងអស់របស់អ្នកនឹងត្រូវបានរាប់បញ្ចូល ដរាបណាលោកអ្នកបាន Like និង Fallow ទំព័រហ្វេសប៊ុក Queen Of Universe។ ការបោះឆ្នោតនេះនឹងបញ្ចប់នៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ2018 ម៉ោង 7 យប់ (ម៉ោងប្រទេសថៃ) ៕

Advertisement