ម្ដងនេះលោក ប៊ុត សីហា ចេញវីដេអូហែកចរឹតពិតអ្នកជួយជ្រោមជ្រែងលោកក្រោយផ្ទុះរឿងអាស្រូវគ្រឿងញៀន

ពិតជាធ្វើឱ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ចំពោះអតីតម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានចេញវីដេអូហែកហួរអ្នកជួយជ្រោមជ្រែងលោកក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនពេលថ្មីៗកន្លង ដែលគេបានស្គាល់ថា ជាបងធម៌របស់ សីហា ថែមទៀត។

លោក ប៊ុត សីហា គឺជាអតីតម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី1 បើទោះជាមានបញ្ហាជាបន្តបន្ទាប់យ៉ាងណាក្តី ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង នៅពេលដែលលោកបានចេញបទចម្រៀងថ្មីម្តងៗ បើទោះជាលោកគ្មានផលិតកម្មក្នុងស្រុកណាត្រូវការក៏ដោយ។ ក្រោយពីលោក បានចាកចេញពីហង្សមាស ហើយមកចូលរួម្នុងផលិតកម្ម មរតក មេឌៀ ដែលបានធ្វើឱ្យលោកមានប្រជាប្រិយជាខ្លាំង តាមរយៈបទមួយដែលមានចំណងជើងថា«គ្មានអ្នកណាកែប្រែចិត្តបងទេ» ដែលមានការជួយចូកជួយចែវពីសំណាក់លោក សុខ លីម​រក្សា ។

ជាមួយគ្នានេះ ស្រាប់តែថ្មីនេះតារាចម្រៀងធ្លាប់មានប្រវត្តិពាក់ព័ន្ធជាមួយគ្រឿងញៀនរូបនេះ បានចេញមុខបកអាក្រាតលោក សុខ លីម​រក្សា ដែលគេដឹងថាជាអ្នកជួយជ្រោមជ្រែងលោក។ តាមរយៈវីដេអូ លោកប៊ុត សីហា បាននិយាយថា លោកលីម​រក្សា ជាមនុស្សចរិកស្រី ហៅលោកទៅថត តែមិនដែលបានលុយទេ មានតែអស់លុយថែម ហើយដោយសារតែសម្តីរបស់លោក លីម​រក្សា បានជាលោកមិនរកផលិតកម្មផ្សេង ហើយនៅជួយមរតក មេឌៀ ឱ្យក្លាយជាផលិតកម្មមួយ។

លោកប៊ុត សីហា ក៏បានអះអាងទៀតថា លោកផ្តាំទៅលោកលឹមរក្សាឱ្យចូលខ្លួនមកនិយាយគ្នា។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Advertisement