តារាសម្ដែង អឹម ជីវ៉ា ជួបគ្រោះធំក្រឡាប់ឡានគួរឱ្យរន្ធត់

តារាសម្ដែង អឹម ជីវ៉ា ជួបគ្រោះធំក្រឡាប់ឡានកាលពីរាត្រីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2018 ម្ដុំចំណុចផ្លូវស្រែអំបិលឆ្ពោះទៅកោះកុង ខណៈដែលទៅចូលរួមសម្ដែងក្នុងកម្មពិធីបុណ្យសមុទ្រនាខេត្តកោះកុង ។

តារាចម្រៀង និងសម្ដែង អឹម ជីវ៉ា បានបញ្ជាក់នៅលើហ្វេសប៊ុកលោកថា « បងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់តើខ្ញុំបាទនិងក្រុមការងារបួនាកទៀតមិនអីទេ។ លើកទីមួយហើយខ្ញុំជួបរៀងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងនិងទេទុកសំរាប់ទៅណាមកណាពេលនេះជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ»។

គួររំឭកផងដែរ​ថា កាលពីពេលកន្លងទៅ លោក អឹម ជីវ៉ា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនជាន់ទឹកដីកោះកុងនោះទេ ដោយមិនបានប្រាប់មូលហេតុជាក់លាក់ ឬមួយក៏លោកមានជាប់មាត់ក៏អ្វីមួយ ក៏អាចថា​បានផងដែរ៕

Advertisement