ឃុង ឃុយ និយាយរឿងគ្មានបទច្រៀងដូច ចេន សាយចៃ

គេបានកត់សម្គាល់ឃើញថា លោក​ ឃុង ឃុយ ក្លាយ​ជា​តារា​ចម្រៀង​នៅ​​ក្នុង​ផលិតកម្ម​ថោន​ក្នុង​ឆ្នាំ​​2016 ហើយ​បទ​​ចម្រៀង​មួយ​ចំនួន​របស់​លោក ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នៅ​ក្នុង​ស្រុក​ខ្មែរ​ផង​ដែរ។ ពិសេស​បទ​ចម្រៀង​ចេញ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​​ចាប់​ដៃ​គូ​ជាមួយ​ ចេន សាយចៃ ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ។

ក្រៅ​ពី​ចេញ​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​​រួច​មក​​តារា​ចម្រៀង​ខ្មែរ​​សុរិន្ទ​លោក ឃុង ឃុយ មិន​មាន​​បទ​ចម្រៀង​ថ្មី​ដូច​អ្នក​នាង ចេន សាយចៃ នោះ​ទេ​ជា​ហេតុ​ធ្វើឱ្យ​មហាជន​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​។

លោក ឃុង ឃុយ ថា នៅ​សុរិន្ទ​ហ្នឹង​ខ្ញុំ​អត់​មាន​ចូល​ផលិតកម្ម​ណា​មួយ​ផង​គឺ​ខ្ញុំ​ជា​អ្នក​ចម្រៀង​Freelance។ មូល​ហេតុ​ដែល​ខ្លួន​ពុំ​​សូវ​មាន​បទ​ថ្មី​ក្រៅ​តែ​ពី​បទ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ដោយ​សារ​តែ​មួយ​រយៈ​នេះ​លោក ជាប់​រវល់​ជាមួយ​ការងារ​ចម្រៀង​នៅ​ឯ​ខេត្ត​សុរិន្ទ​​ស្ទើរ​រក​ពេល​​ទំនេរ​គ្មាន​ ទើប​មិន​សូវ​បាន​​ចេញ​ចូល​មក​ទទួល​បទ​ថ្មី​ដែល​ខាង​ផលិតកម្ម​ថោន​ដាក់​ឱ្យ។ លោកថា ខាង​ផលិតកម្ម​ថោន​ បាន​ត្រៀម​បទ​​ថ្មី​សម្រាប់​ខ្ញុំ​ដូច​ ចេន សាយចៃ ដែរ​តែ​​មក​ពី​ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ ព្រោះ​រវល់​​​ច្រៀង​នៅ​ឯ​ខេត្ត​សុរិន្ទ​ដើម្បី​រក​ប្រាក់​សិន។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ លោក ឃុង ឃុយ បានបកស្រាយបទចម្រៀងមរតកដើម រួមគ្នាជាមួយអ្នកនាង ចេន សាយចៃ ក្រៅពីបទប្រពៃណី ក៏ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ មហាជនរំពឹងថា ឆាប់ៗនេះ ខាងផលិតកម្មនឹងមានបទចម្រៀងឱ្យលោកច្រៀងសម្រាប់កម្សាន្ដអារម្មណ៍អ្នកគាំទ្របន្ដទៀត៕

Advertisement