រំភើបជំនួស!! រឿន ណាត ផ្សព្វផ្សាយក្រម៉ាខ្មែរ និងជូនជាកាដូដល់បវរកញ្ញាសាសន៍ដទៃ

ដូចប្រិយមិត្តបានជ្រាបហើយថា បវរកញ្ញា រឿន ណាត បានបញ្ចប់វិញ្ញាសារ ដើរម៉ូតឈុតហែលទឹក ឈុតស្រមោលស និងឈុតតំណាងជាតិខ្មែរ ប្រកបទៅដោយជំនឿចិត្តយ៉ាងមុតមាំ និងសមត្ថភាពដែលខិតខំហ្វឹកហាត់អស់រយៈពេលយូរ រហូតទទួលបានការពោលសរសើរពីសំណាក់អ្នកគាំទ្រ រួមទាំងជនជាតិបរទេសផងដែរ។ បវរកញ្ញារូបនេះ ត្រៀមបង្ហាញវត្តមាននៅលើឆាកដ៏អស្ចារ្យក្នុងប្រទេសថៃនាថ្ងៃទី ១៧ ខែធ្នូ ស្អែកនេះ ជាថ្មីម្ដងទៀត ដែលនឹងឈានចូលដល់វគ្គព្រ័ត្រ ក្រោយការបញ្ចប់ការបោះឆ្នោតនៅយប់ថ្ងៃទី ១៦ នេះ។

ជារឿងដ៏សែនមានមោទកភាពចំពោះប្រទេសជាតិកម្ពុជា បវវកញ្ញា រឿន ណាត ឆ្លៀតពេលទំនេរ កញ្ញា បានជួយផ្សព្វផ្សាយ ក្រមាខ្មែរ ដោយយក ក្រមាខ្មែរ ធ្វើជាកាដូ ជនដល់មនុស្សជាច្រើននៅក្នុងកម្មវិធីប្រកួតនេះ ក្នុងនោះយើងឃើញថា ក្រមាខ្មែរជាច្រើន ត្រូវបានប្រគល់ជូនបវរកញ្ញាជាតិសាសន៍ដទៃ និងក្រុមអ្នកផលិតកម្មវិធីនេះ ពាក់បង់ក ថែមទាំងថតបង្ហោះជាមួយប្រកបដោយស្នាមញញឹមទៀតផង។

នេះជាទង្វើមិនសរសើរមិនបានទេ ព្រោះថា ក្រម៉ាខ្មែរ គឺតំណាងឱ្យប្រទេសកម្ពុជាដែលមានវប្បធម៏ថ្លៃថ្លា ព្រមទាំងបង្ហាញអំពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក ខណៈដែលបវរកញ្ញារូបនេះ បានងបង្ហាញក្ដីស្រឡាញ់តាមរយៈក្រម៉ាខ្មែរប្រគល់ជូនដល់ជនបរទេស​ នោះស្ដែងឱ្យឃើញថា នាងពិតជាស្រឡាញ់ជាតិសាសន៍របស់ខ្លួន រហូតដល់មិនអាចបំភ្លេចបាន បើទោះបីជានាងធ្វើដំណើរទៅដល់ទីណាក៏ដោយ ៕

Advertisement