គូស្នេហ៍ ប៉ែន ចំរ៉ុង បង្ហើបថា ​មាន​ក្តី​សុខ​ខ្លាំងណាស់​ដែលមាន​លោកជា​ប្តី

តារាសម្ដែង ប៉ែន ចំ​រ៉ុង បានពាក់ចិញ្ចៀនសុំគូស្នេហ៏រៀបការនៅមុខចាស់ទុំ ថែមទាំងបានបញ្ចាក់ពីការត្រៀមចូលរោងការ​នៅ​ឆ្នាំ ២០១៩ ផងដែរ។ ជាងនេះទៅទៀត អនាគតភរិយារបស់ ប៉ែនចំរ៉ុង ធ្លាប់បានបង្ហើបថា លោក ប៉ែន ចំ​រ៉ុង ជាកំពូលបុរសពូកែ​យល់ចិត្តណាស់​និង​ថែមទាំង​ចេះ​ធ្វើ​ម្ហូប​សម្រាប់រូបនាង។

សូមជម្រាបថា គូរស្នេហ៏របស់ប៉ែន ចំរ៉ុង ត្រូវបានគេ​ស្គាល់​ថា​ជា​អ្នកស្រីអ្នក​ខេត្តបាត់ដំបង មានរូបសម្រស់ស្រស់សោភាមិនចាញ់តារាសម្ដែងស្រីប៉ុន្មាននោះទេ ហើយពួកគេតែងតែសម្ញែងភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមហ្វេសមិនដែលដាច់ឡើយ។ ព្រោះតែស្អិតដូចស្ករតាំងម៉ែបែបនេះ បានជាភរិយលោក ចំរ៉ុង រៀបរាប់ថា៖ «​អរគុណ​រឿង​ល្អ​ និង ​រឿង​អាក្រក់​ទាំង ឡាយ​ដែល​បង្រៀន​ឱ្យ​ខ្ញុំ​រឹងមាំ​និង​ដើរ​ដល់​ផ្លូវ​មួយ​នេះ​។ មនុស្ស​ម្នាក់​មិនអាច​តម្រូវ​មនុស្ស​រាប់រយ​នាក់​បានទេ​ កុំ​ហាម​មាត់​គេ ​សំខាន់​យើង​ធ្វើឱ្យ​ល្អ​និង​មាន​សេចក្តីសុខ​សម្រាប់​ខ្លួនឯង​ទៅបាន​ហើយ អាក្រក់​ក្នុង​ក្រសែភ្នែក​អ្នក​ដ៏​ទៃ​ដែល​គេ​ចេះតែ​វាយតម្លៃ​ តែ​ជាម​នុស្ស​ល្អ​សម្រាប់​ខ្ញុំ »​។

មិនតែប៉ុនហ្នឹងទេ គូស្នេហ៍ ប៉ែ​ន ចំ​រ៉ុង ថែមទាំង​ប្រកាសថា ​មាន​ក្តី​សុខ​ខ្លាំងណាស់​ដែលមាន​លោក ប៉ែន ចំ​រ៉ុង ជា​ប្តី។ ខណះនោះដែរមានអ្នកគាំទ្រជាច្រើននាក់ជូនពរគូស្នេហ៍សិល្បៈមួយគូនេះ នឹងរំពឹងថាពួកគេទាំងពីស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង៕

Advertisement