បាន មុន្នីល័ក្ខ បញ្ជាក់រឿងផ្ដាច់ពាក្យជាមួយ និងទំនាក់ទំនងស្នេហាជាមួយ DJ CAKE

ថ្មីៗនេះ តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ត្រូវបានសារព័ត៌មានក្នុងស្រុកទម្លាយរឿងរ៉ាវស្នេហាជាមួយ DJ CAKE ដែលគេបានកត់សម្គាល់ចាប់តាំងពីពេលនាងចូលប្រឡងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទីមួយមកម្ល៉េះ។

តារាចម្រៀងសម្លេងស្រទន់ កញ្ញា មុន្នីល័ក្ខ ត្រូវបានគេទម្លាយថាជាគូដណ្តឹងនឹងគ្នាជាមួយ DJ CAKE រយៈពេល4ឆ្នាំមកហើយ។ ហើយមហាជនសង្កេតឃើញថា អ្នកទាំងពីរតែងតែទៅណាមកណាជាគូ ចំណែកឯ DJ Cake វិញថែមទាំងបង្ហោះនូវរូបភាពស្និទស្នាលនឹងគ្នាជាញឹកញាប់។ មហាជនកំពុងតែរង់ចាំមើលថាតើពួកគាត់នឹងរៀបការនៅពេលណា ពីព្រោះទំនាក់ទំនងរបស់ពួកគេទាំងនេះមានរយៈពេលជាង ៤ឆ្នាំមកហើយ ។

ភ្លាមៗ តារាចម្រៀងស្រីឡើងកូដរូបនេះ បានបញ្ជាក់នៅលើហ្វេសប៊ុកខ្លួនថា « អគុណដែលបានចុះផ្សាយរឿងនេះ តែខ្ញុំសុំបញ្ចាក់ថា ខ្ញុំនិងបង DJ Cake បានផ្ដាច់ពាក្យនិងគ្នាចប់យូរណាស់ហើយ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំខ្ញុំនិងបងDJ CAKE ជាអ្វីនិងគ្នាតទៀត ហើយសព្វថ្ងៃពួកយើងត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះ ។ អរគុណសម្រាប់ក្ដីស្រលាញ់របស់បងប្អូនទាំងអស់គ្នា »៕

Advertisement