តែប៉ុណ្ណឹងគេងត្រជាក់ស្រួលទៀតហើយ ត្រៀមភួយសាច់ដណ្តប់ឱ្យហើយទៅ..

នៅមុននេះបន្តិច នាថ្ងៃទី17 ខែមករា ឆ្នាំ2019 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះត្រជាក់លើកទី2 ក្នុងនោះបានបញ្ជាក់ឱ្យដឹងថា៖ បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា នៅថ្ងៃទី 24-27 ខែមករា ឆ្នាំ2019 ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

លក្ខណៈបែបនេះ នឹងបង្កឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី 25-25 ខែមករា ពិសេស នៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហា ដែលសីតុណ្ហភាព អប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី17-19 អង្សាសេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ ជាពិសេ វីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសានប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕

Advertisement