ស្រក់ទឹកភ្នែក!! ល្ខោនខោលស្ទើរតែផុតជីវិតម្ដងហើយក្នុងសម័យខ្មែរក្រហម

ដូចប្រិយមិត្តបានជ្រាបដឹងហើយថា កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​2018 ល្ខោន​ខោល​ត្រូវ​បាន​បញ្ចូល​ជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ដែល​តម្រូវ​ឲ្យ​មានការការពារ​ជា​បន្ទាន់។ សិល្បៈល្ខោន​ខោល​ខ្មែរ​ចំណាស់​ច្រើន​សតវត្សរ៍​មក​ហើយ​នេះ​ ​មាន​ចារ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ។ ​អ្នករាំ​ល្ខោន​ខោល​ច្រើន​ជា​បុរស ​ទាំង​តួ​ប្រុស ​ទាំង​តួស្រី។​ ចំណេះ​ដឹង​អំពី​សិល្បៈ​ល្ខោន​ខោលត្រូវ​បាន​បង្រៀន​តៗ​គ្នា​ពី​ឪពុក​ទៅ​កូន​ដោយ​ការ​និយាយ​ប្រាប់។

នៅពេលថ្មីៗនេះ សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយបទសម្ភាសន៍របស់លោក ស៊ុន រិទ្ធី ជាសិល្ប​ករសម្ដែងរបាំល្ខោនខោលវត្តស្វាយ​អណ្តែតបានប្រាប់ឱ្យដឹងថា សិល្បៈល្ខោនខោលបិះនិងផុតរលត់កាលពីរបបវាលពិឃាតរបស់ខ្មែរក្រហមទើហើយ ក៏ប៉ុន្តែមានសិល្បករមួយចំនួនបានរក្សាវានៅរស់ ហើយឥឡូវនេះកំពុងធ្វើការដើម្បីចម្លងបន្ដវេនឱ្យទៅមនុស្សជំនាន់ថ្មី។ លោកបានបន្ដទៀតថា ក្រុមខ្មែរក្រហមជ្រុលនិយម បានសើចចំអកមើលងាយយ៉ាងច្រើនបំផុតចំពោះសិល្បៈមួយប្រភេទនេះ ដោយចោទប្រកាន់ថា ជាអ្នកមិនជឿនលឿន នឹងហាមឃាត់មិនឱ្យមានការសិក្សា ចាប់តាំងពីអំឡុងពេលលោកនៅក្មេង ហើយស្ទើរ​​តែ​លុបបាត់ទាំង​ស្រុង​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ទសវត្សរ៍​1970។

លោកស៊ុន រិទ្ធីបានបញ្ជាក់ទៀតថា ជីតា​និង​ឪពុក​របស់​លោក​ជាអ្នក​រាំល្ខោន​ខោល​នៃ​ក្រុម​សិល្បៈ​ដែល​មាន​សមាជិក​ជាង​20​នាក់​ ដែល​មាន​អ្នករាំ​និង​ក្មេងៗ​អាយុ​រវាង​ពី6ឆ្នាំ​ទៅ​15​ឆ្នាំ។ជីដូន​ជីតា​របស់​ខ្ញុំ​បាន​ថែ​រក្សា​ល្ខោន​ខោល​បន្ត​ពី​ជីតា​របស់​គាត់។ ​ឥឡូវ​នេះ​ដល់​វេន​ខ្ញុំ​ត្រូវ​ខំ​បង្រៀន​កូន​សិស្ស​ដើម្បី​កុំ​ឱ្យ​សិល្បៈ​នេះ​បាត់បង់៕

Advertisement