អីយ៉ា..​!! កុល ដាវី និង សុខ រក្សា មានដំណឹងល្អហើយ

អស់រយៈពេលជាង 5 ឆ្នាំមកហើយដែលតារាស្រីចាយរាងសិចស៊ីអ្នកនាង កុល ដាវី និងលោក សុខ រក្សា បានរស់នៅជាមួយគ្នាដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​ទៅ​ហើយ ដោយសារ​តែគេសង្កេតឃើញអ្នកទាំងពីរ​ទៅ​ដល់​ទីណា​ឃើញមាន​​វត្តមាន​ទាំង​គូព្រមគ្នាតែ​ម្តង​ ខណៈ​ដំណឹង​ភ្ជាប់ពាក្យ និង​​​ដំណឹង​ដឹកដៃ​គ្នា​ចូលរោងការ​ស្ថិត​ក្នុង​ភាព​ស្ងាត់ជ្រងំ​ ក៏ប៉ុន្ដែ ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រ សុទ្ធតែបានដឹងអំពីទំនាក់ទំនងរបស់ពួកគេ។

នៅពេលថ្មីៗនេះ ស្រាប់តែភ្ញាក់ផ្អើលខ្លាំងបំផុត ដោយគេបានមើលឃើញមិត្តរួមការងាររបស់តារាស្រីរូបនេះអបអរសាទរនិងសប្បាយ​រីករាយក្រោយឃើញធៀបការរបស់នាងតែម្ដង។​ បើតាមគណនីហ្វេសប៊ុកអ្នកនាង កុល ដាវី ក៏បានឃើញបង្ហោះប្រាប់ពីដំណឹងល្អនេះ ដែលគ្រោងរៀបការនៅថ្ងៃទី 08 ខែមីនា ឆ្នាំ​ 2019 ។ នេះក៏ជាដំណឹងដ៏ល្អសម្រាប់ហ្វេនៗរបស់នាង ក៏ដូចជាកាដូសម្រាប់ពួកគាត់ដែរ។

សូមជម្រាបបន្ថែមថា តារាសម្តែងស្រីឆ្នាស់ កុល ដាវី បានសាងស្នាដៃ​ថ្មីៗ នឹងធ្វើឱ្យទស្សនិកជន ស្អប់ ក្នាញ់ ស្រលាញ់ផង នឹងអាណិតផង។ ស្នាដៃដែល កញ្ញា កុល ដាវី បានបង្ហាញដែលធ្វើឱ្យទស្សនិកជនចងចាំនឹងបំភ្លេចមិនបានកាលពី​ថ្មីៗនេះ គឺ រឿង ផ្កាថ្ម និងរឿង រវាងយើង។ បើទោះអាយុកាន់តែច្រើនតែសម្រស់ នឹងភាពប៉ិនប្រសព្វនៃការសម្តែងរបស់ កុល ដាវី មិនបានធ្វើឱ្យបងប្អូនអ្នកនិយមរឿងភាគអស់សង្ឃឹមម្តងណាឡើយ ពោលគេតែងនិយាយថា ខ្ញីចាស់កាន់តែហិល មិនតែថាការងារ ការរកស៊ី ស្នេហា គឺ កុល ដាវី មានភាពរលូនទៅមុខជានិច្ច៕

Advertisement