នាយ​ក្រឹម​ ​ញញឹម​សប្បាយរីករាយ​ក្នុង​ខួបកំណើត​ ​ជាមួយ​កូនស្រី​ភ្លោះ​

​ដូច​ប្រិយមិត្ត​បាន​ជ្រាប​ដឹង​មក​ហើយ​ថា​ ​អ្នកនាង​ ​ស្រី​លាភ​ ​គឺជា​តារា​កំប្លែង​ល្បី​មួយ​រូប​ ​ទទួល​បានកូន​ស្រី​ភ្លោះ​ជា​ឈាម​រួម​ជាមួយ​តារា​កំប្លែង​ជើងចាស់​លោក​ ​អ៊ូ​ ​បុ​ណ្ណា​រ៉ាត់​ ​ហៅ​នាយ​ក្រឹម​។​ ​កន្លងមក​នាង​បាន​បង្ហោះ​រូបភាព​កូនស្រី​ភ្លោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ហើយ​គេ​កត់សម្គាល់​ឃើញថា​ ​អ្នកនាង​ពិតជា​សុភមង្គល​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង​។​ ​មួយ​រយៈ​ចុងក្រោយ​អ្នកនាង​ហាក់ដូចជា​ ​មិន​លាក់លាម​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាយ​ក្រឹម​ទៀតហើយ​ ​ព្រោះ​គេ​មើលឃើញ​តាមរយៈ​រូបភាព​ ​នាយ​ក្រឹម​ ​បីកូន​ស្រី​ភ្លោះ​ទាំង​ញញឹមញញែម​ណាស់​។​

​អ្នក​ទាំងពីរ​បាន​ដាក់ឈ្មោះ​កូនភ្លោះ​របស់​ពួកគេ​ថា​ ​អេ​លលី​ណា​ ​និង​អេ​លលី​សា​ ​ហើយ​គ្រួសារ​នេះ​ពិតជា​មាន​ភាព​សប្បាយរីករាយ​ជាមួយ​ស្នាមញញឹម​ដ៏​មាន​សុភមង្គល​ជាទីបំផុត​។​ ​ដោយ​ឡែ​ក​ថ្មី​ៗ​នេះ​ក្នុង​ថ្ងៃខួបកំណើត​របស់​នាយ​ ​ក្រឹម​ ​អ្នកនាង​ស្រី​ ​លាភ​ ​បាន​បង្ក​បរិយាកាស​ដ៏​សប្បាយ​មួយ​ ​និង​ធ្វើ​ឱ្យ​នាយ​ក្រឹម​ភ្ញាក់ផ្អើល​ខ្លាំង​។​ ​អ្នកនាង​ ​ស្រី​លាភ​ ​បាន​សរសេរ​ ​អម​ដោយ​រូបភាព​ជាច្រើន​សន្លឹក​ថា​ ​«​សូមជូនពរ​លោកឪពុក​មាន​សុខភាព​ល្អ​អាយុវែង​ ​មានសំណាង​ល្អ​ពេញ​មួយ​ជីវិត​ ​happy​ ​birthday​ ​papa​ ​គាត់​មិន​ដែរ​ឱ្យធ្វើ​ខួប​អី​ទេ​ ​តែ​នេះ​ជា​ការ​បញ្ចូល​ថាមពល​ដល់​កំលាំង​កាយ​ចិត្ត​»​។​

​សូមជម្រាប​ដែរ​ថា​ ​ខណៈ​បានឃើញ​រូបភាព​ដែល​បង្ហោះ​ហើយ​នោះ​ ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ពោល​សរសើរ​ថា​ ​កូនស្រី​ភ្លោះ​ទាំងពីរ​នាក់​ ​ពិតជា​មាន​សម្រស់​ស្អាត​ដូចជា​ ​លោកពូ​ ​ក្រឹម​ ​អីចឹង​ដែរ​ ​មិនចាញ់​អ្នកម្ដាយ​ប៉ុន្មាន​នោះ​ទេ​។​ ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖​ ​


Advertisement