ក្រុងពាលី​រឿង​ថ្មី​ ​ប៉ុស្តិ៍​លេខ៥​ ​៖​ ​«​ ​ផលិត​រឿង​ភាគ​មិនមែនបាន​ត្រឹម​ទស្សនា​ទេ​ ​គឺ​យើង​ព្យាយាម​ស្ទួយ​ទីផ្សារ​តម្លៃ​ដល់​តារា​ខ្មែរយើង​»​

​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​បាន​លើកស្ទួយ​វិស័យ​ភាពយន្ដ​ភាគ​ខ្មែរ​តាមរយៈ​រឿង​ថ្មី​មួយទៀត​ហើយដែល​មាន​ចំណងជើង​ថា​ ​«​រៃ​ប្តូរ​ទ្រនំ​»​ ​ជា​រឿង​ដែល​ផ្ដល់​នូវ​តម្លៃ​អប់​ជីវិត​ក្នុង​សង្គម​ ​ហើយ​លាយ​លំ​មនោសញ្ចេតនា​ស្រក់​ទឹកភ្នែក​ ​កសាង​អំពើល្អ​ ​និង​បុណ្យ​កុសល​ក្នុង​ជីវិត​។​ ​រឿង​ភាគ​ទូ​រស​ទស្សន៍​មួយ​នេះ​ ​បាន​រៀបចំ​ក្រុងពាលី​នា​ព្រឹក​ថ្ងៃទី14​ ​កុម្ភៈ​ ​នេះ​ ​រួមមាន​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​និង​ ​លោក​ ​សេង​ ​មង្គល​ ​ជា​តួឯកស្រី​ប្រុស​។​

​ដើម្បី​តបស្នង​ចំពោះ​ការងារ​ល្អ​ ​និង​លើក​តម្លៃ​ដល់​តារា​ខ្មែរយើង​ ​ប៉ុស្តិ៍​លេខ៥​ ​បាន​ព្យាយាម​បង្កើតរឿង​ភាគ​ជាច្រើន​រឿង​ហើយ​ ​ក្នុង​គោលបំណង​ឱ្យ​ទីផ្សារ​តារា​សិល្បៈ​ខ្មែរ​ ​កាន់តែ​រីកធំឡើង​ ​និង​បាន​ឱកាស​រក​ប្រាក់កម្រៃ​កសាង​សង្គម​គ្រួសារ​ជាប្រចាំ​បន្ត​ទៀត​ ​។​ ​មិន​ត្រឹមតែ​ ​កសាង​ឈ្មោះ​ឱ្យ​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​/​ក្រុង​ជាច្រើន​គាំទ្រ​តារា​សិល្បៈ​ខ្មែរ​នោះ​ទេ​ ​តាម​គោលបំណង​របស់​ប៉ុស្តិ៍​លេខ៥​ ​គឺ​ចង់​លើកស្ទួយ​ពី​វិស័យ​ភាពយន្ត​ខ្មែរ​ ​និង​ពង្រឹង​ឱកាស​តារា​កម្ពុជា​បាន​សាង​កេរ្តិ៍ឈ្មោះ​បង្ហាញ​ពី​ទេពកោសល្យ​ស្នាដៃ​ ​និង​បោះ​ជំ​ហ៊ាន​ចូល​ទីផ្សារ​បរទេស​តាមរយៈ​ការ​ជួយ​បើកផ្លូវ​នៃ​កិច្ចការ​សម្តែង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប៉ុស្តិ៍​លេខ៥​ ​បាន​ផលិត​រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ​ ​មិន​ត្រឹមតែ​ឱ្យ​មហាជន​បា​នក​ម្សាន្ដ​អារម្មណ៍​នេះ​ទេ​ ​ក៏ប៉ុន្ដែ​ ​បាន​ដាស់​ស្មារតី​មហាជន​ ​តាមរយៈ​ការ​ត្រិះរិះ​ពិចារណា​ ​ដើរតាម​មា​គា​ផ្លូវ​ល្អ​ ​ហើយ​ប្រពឹ​ត្តិ​តែ​អំពើ​មាន​សីលធម៌​ ​និង​គុណធម៌​នៅក្នុង​សង្គម​។​ ​មិន​តែ​ប៉ុន​ណោះ​ ​រឿង​«​រៃ​ប្តូរ​ទ្រនំ​»​ ​ក៏បាន​រំលេច​ពី​បែបផែន​ជីវិត​តស៊ូ​ ​ជំនះ​ឧបសគ្គ​ជីវិត​ ​មិន​ចុះចាញ់​ទង្វើ​មិនល្អ​មក​បៀតបៀន​នោះ​ឡើយ​។​ ​ក្នុង​ជីវិត​មនុស្ស​ ​មិនមែន​សន្សំ​តែ​ទ្រព្យ​ក្នុង​លោកិយ​នោះ​ទេ​ ​តែ​ត្រូវ​ព្យាយាម​សាង​បុណ្យ​ ​សន្សំទ្រព្យ​នៅ​និ​ពាន្​ត​ផង​ដែរ​។​

​សូមជម្រាប​បន្ថែម​ថា​ ​រឿង​ភាគ​ទូរទស្សន៍​ល្អឯក​ ​«​រៃ​ប្តូរ​ទ្រនំ​»​ ​នឹង​ចាប់ផ្តើម​ថត​នា​ថ្ងៃទី18​ ​ខែកុម្ភៈ​ ​ឆ្នាំ2019ខាងមុខ​ ​ដោយមាន​ចំនួន​ជាង30ភាគ​។​ ​រឿង​ថ្មីនេះ​ ​សម្តែង​ដោយ​លោក​ ​សេង​ ​មង្គល​,​ ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​,​ ​លោក​ ​អៀង​ ​ចេនឡា​,​ ​លោក​ ​ពិសិដ្ឋ​,​ ​កញ្ញា​ ​សុ​ម៉ា​ ​ឡា​ឡែន​,​ ​កញ្ញា​ ​នី​តា​ ​វរវង្ស​,​ ​កញ្ញា​ ​ផា​ណា​ម៉ុច​,​ ​កញ្ញា​ ​ប៊ែល​ឡា​,​ ​លោក​ ​គីម​ ​យុន​,​ ​ញឹម​ ​សុខា​,​ ​ឆ័យ​លី​ ​ដា​ឡែន​,​ ​ភី​យ៉ា​ដា​,​ ​លោក​ ​ស្អាង​ ​ដួងចិត្ត​៕​

Advertisement