កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​បង្ហាញ​សមត្ថភាព​រាំ​របាំ​បុរាណ​ខ្មែរ​ក្នុង​រឿង​ភាគ​ថ្មី​ប៉ុ​ស្ដិ៍​លេខ៥​

​នេះ​ជា​រឿង​ភាគ​ទី3ហើយ​ ​ដែលតា​រា​សម្ដែង​ ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​ទទួល​បាន​ឱកាស​សម្ដែង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​។​ ​រឿង​ថ្មី​ ​«​រ៉ៃ​ប្ដូរ​ទ្រនំ​»​ ​នាង​សម្ដែង​ជា​តួឯកស្រី​ ​ជាមួយ​លោក​ ​សេង​ ​មង្គល​ ​ជា​តួឯក​ប្រុស​។​ ​ផាត់​ណា​ ​បាន​បង្ហើប​ថា​ ​នាង​ត្រូវ​អ្នកដឹកនាំ​តម្រូវ​ឱ្យ​សម្ដែង​ជា​ ​ស្រី​ស្អាត​ ​កូនស្រី​ច្បង​របស់​មណ្ឌុល​ ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​សិល្បៈ​ផ្នែក​រាំ​របាំ​បុរាណ​។​ ​នាង​សម្ដែង​ជា​ ​នី​កា​ ​ស្រីក្រមុំ​ ​មាន​ចរឹ​ត​ទន់ភ្លន់​ ​តែ​រឹងមាំ​ ​ហើយ​ព្រម​លះបង់​គ្រប់យ៉ាង​ដើម្បី​គ្រួសារ​។​

​នៅក្នុង​ថ្ងៃ​ក្រុងពាលី​រឿង​នេះ​ ​កាលពី​ព្រឹកមិញ​ ​តារា​ស្រី​ទម្រង់​មុខ​កូនកាត់​រូប​នេះ​ ​បាន​រៀបរាប់​ថា​ ​នាង​ថា​សប្បាយចិត្ត​ណាស់​ ​ដែល​ខ្លួន​ត្រូវ​គេ​ឱ្យ​សម្ដែង​ជា​តួ​នាដកា​របាំ​បុរាណ​មានឈ្មោះ​នី​កា​ ​និង​ត្រូវ​សម្ដែង​ជានា​រី​ស្រស់​ស្អាត​ ​មានការ​លះបង់​ខ្ពស់​ដើម្បី​ឪពុក​ ​និង​ប្អូនស្រី​។​ ​នាង​ថា​នៅក្នុង​រឿង​នេះ​ ​នាង​ត្រូវ​ផលិតករ​តម្រូវ​ឱ្យ​សម្ដែង​ជានា​រី​ភ្លើតភ្លើន​ ​ដែល​នាំ​ឱ្យ​រូប​នាង​មាន​វិប្បដិសារី​អស់មួយជីវិត​ ​ព្រោះតែ​ធ្លាប់​ដើរ​ផ្លូវខុស​ ​មិន​ស្ដាប់បង្គាប់​សម្ដី​អ្នកមានគុណ​ម្ដង​។​ ​នាង​ថា​នេះ​ ​ជា​ភាពយន្ត​ថ្មី​ដែល​នាង​បាន​សម្ដែង​បើកឆាក​នៅ​ប៉ុ​ស្ដិ៍​លេខ៥​ ​សម្រាប់​ឆ្នាំ2019​ ​តែ​ក៏​ជា​រឿង​ដែល​នាង​បារម្ភ​ ​ពី​ការ​លំបាក​រាប់មិនអស់​ ​នៅពេល​បាន​ឃើ​ញប៉ា​រ៉ូ​លនោះ​ផង​ដែរ​ ​ជាពិសេស​នៅពេល​ឈុត​ឆាក​ ​ដែល​តម្រូវ​ឱ្យ​នាង​សម្ដែង​ជា​តួ​អ្នករបាំ​ ​ដែល​នាង​ថា​មិនមែន​ជា​រឿង​ងាយ​សម្ដែង​។​

​ផាន់​ ​ផាត់​ណា​ ​បញ្ជាក់​ថា​ក្នុង​រឿង​ ​«​រ៉ៃ​ប្ដូរ​ទ្រនំ​»​ ​រូប​នាង​នឹង​ប្រឹង​សម្ដែង​ឱ្យ​អស់ពី​សមត្ថភាព​ ​ដោយសារតែ​នាង​ ​ក៏​ត្រូវការ​ឱ្យ​ក្រុម​ផលិតករ​ ​ចាប់អារម្មណ៍​ចំពោះ​ការសម្ដែង​របស់​ខ្លួន​ឱ្យ​អស់ពី​សមត្ថភាព​ ​ដើម្បី​ទាក់ទាញ​បាន​តំណែង​តួឯក​លើ​ក​ក្រោយ​ៗ​ ​បន្ទាប់ពី​ភាពយន្ត​នេះ​ ​ត្រូវ​បាន​បញ្ចប់​។​ ​នាង​សប្បាយចិត្ត​នឹង​តំណែង​ក្នុង​ភាពយន្ត​នេះ​ ​ដោយសារតែ​ក្នុង​រឿង​ទាំងមូល​ប្រមូលផ្ដុំ​សុទ្ធតែ​តា​រា​ល្បី​ៗ​ ​ហើយ​សំខាន់​បំផុត​ ​ជា​ស្នាដៃ​ដែល​ផលិត​ ​ដោយក្រុម​ផលិតករ​ថៃ​ ​ដែល​ក្រោយពី​បាន​ធ្វើការ​រួមគ្នា​ ​គឺ​ពិតជា​ទទួល​បាន​បទពិសោធន៍​ច្រើន​៕​

Advertisement