ភាពយន្ដថ្មី​ ​«​ឯណា​ខ្មោច​»​ ​កំពុង​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​

​រឿង​ ​«​ឯណា​ខ្មោច​»​ ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​អ្នកដឹកនាំ​រឿង​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​ដែល​បាន​សម្ញំ​ខ្លួន​អស់​មួយ​រយៈ​ ​កំពុងតែ​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​ ​នឹង​ត្រៀម​ស្រូប​បាន​អ្នក​ចូល​ទស្សនា​ ​ច្រើន​កុះករ​នៅពេល​ចាក់​បញ្ចាំង​ខាងមុខ​ ​ព្រោះតែ​ភាពយន្ត​នេះ​ស្ថិតនៅ​ ​ក្រោម​ការ​សម្រិតសម្រាំង​យ៉ាង​ពិសេស​ ​មិនចាញ់​ភាពយន្ដ​កន្លងទៅ​ក្នុង​វិស័យ​ភាពយន្ត​ផ្ទុះសំណើច​ដូចជា​រឿង​ ​«​កំណត់ហេតុ​នាងនាថ​»​ ​រឿង​ ​«​សសរកន្លោង​»​ ​ជាដើម​។​

​លោក​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​បាន​បញ្ជាក់​ថា​ ​ខ្សែភាពយន្ត​ ​«​ឯណា​ខ្មោច​»​ ​ពោរពេញ​ដោយ​ឈុត​ឆាក​បន្លាច​ ​និង​កំប្លែង​សើច​ចុកពោះ​ ​ដែល​វា​គឺជា​វណ្ណកម្ម​ថ្មី​តម្រូវចិត្ត​ ​អ្នកគាំទ្រ​ស្នាដៃ​លោក​កន្លងមក​ ​ហើយ​លោក​ជឿជាក់​ថា​ ​ភាពយន្ត​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ ​ព្រោះតែ​គុណភាព​នៃ​ការផលិត​ ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ ​ទាំង​បច្ចេកទេស​ថត​ ​ការ​តុបតែង​មុខ​ ​ការ​ជ្រើសរើស​តារា​សម្តែង​ ​ទីតាំង​ថត​គួរ​ចាប់អារម្មណ៍​ ​និង​សាច់រឿង​ដ៏​ល្អ​ថ្មី​ប្លែក​ពី​រឿង​ ​មុន​ៗ​ឆ្ងាយ​។​

​សូម​បញ្ជាក់​ថា​ ​ភាពយន្ត​រឿង​ ​«​ឯណា​ខ្មោច​?​»​ ​មាន​ចូលរួម​សម្តែង​ដោយ​តារា​ ​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​មាន​ ​ដូចជា​ ​លោក​ ​ទ្រី​ ​តារា​វុធ​,​ ​កញ្ញា​ ​សួង​ ​ស៊ី​ធឿន​,​ ​លោក​ ​ភី​ ​ម៉ៃ​,​ ​កញ្ញា​ ​យេ​យេ​,​ ​លោក​ ​សា​តាន់​,​ ​លោក​ ​ដូ​ ​រី​កូ​ ​ជាដើម​។​ ​ភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ ​ក្នុង​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី21មីនា​ ​ឆ្នាំ2019​ ​តទៅ​ ​នៅ​គ្រប់​រោង​ភាព​ ​យន្ត​ទាំងអស់​៕​

Advertisement