តារាសិល្បៈជាង200នាក់ថតត្រៀមថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំកុរឯកស័កពស2563

សិល្បករប្រមាណជាង200នាក់មកប្រជុំគ្នាច្រៀងរាំឱ្យសប្បាយរីករាយ ដើម្បីទទួលអំណរឆ្នាំថ្មីឆ្នាំកុរឯកស័កពស2563 ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនបានរៀបចំថតទុកកម្មវិធីសិល្បៈច្រៀងរាំគ្របទម្រង់ ដោយមានទាំងបុរាណនិងសម័យរំលេចចូលគ្នាសមតាមបរិយាកាសថ្ងៃចូលឆ្នាំនៅពេលចាក់ផ្សាយផ្លូវការខាងមុខ។

អ្វីដែលគេកត់សម្គាល់ គឺគេឃើញតារាសិល្បៈកុះករបង្អួតសម្រស់ក្នុងភាពស្រគត់ស្រគំ ខណៈដែលតារាទាំងនោះអ្នកខ្លះក៏ស្រស់ស្អាតជាងកាលពីឆ្នាំមុន ហើយអ្នកខ្លះទៀត ក៏ប្រែជាធ្លាក់សម្រស់មិនដូចមុន។ លើសពីនេះខាងកម្មវិធីក៏តម្រូវឱ្យសិល្បកររំលេចនូវសម្លៀកបំពាក់ប្រពៃណីសមតាមបរិយាកាសចូលឆ្នាំដូចជាហូលផាមួងអាវប៉ាក់ ព្រោះថា នេះជាបុណ្យប្រពៃណីជាតិធំមួយក្នុងចំណោមបុណ្យជាតិធំៗនៃសង្គមកម្ពុជា។ អ្នករៀបចំកម្មវិធីបានប្រាប់ថា ក្រៅពីមានសិល្បករតារាជាច្រើន យើងក៏មានបទចម្រៀងប្រមាណជិត40បទត្រូវរាំច្រៀងតាមកម្មវិធីដែលកំណត់ផ្សាយ3ថ្ងៃនាខែមេសា។ បន្ថែមពីនេះក៏មានរបាំមួយចំនួនដូចជាត្រុដិ របាំកណ្តែរ៉ែ របាំគេន និងរបាំគោះត្រឡោកដើម្បីផ្សាយឱ្យរលកក្រោយបានដឹងស្គាល់ពីអត្តសញ្ញាណជាតិ។

តារាដែលបានបង្ហាញខ្លួនថតបទចូលឆ្នាំ CTN នៅក្នុងឆ្នាំនេះ រួមមាន អ្នកនាង យុគ ចិន្តា, អ្នកនាង គីង សុរិយា, កញ្ញា មាស សុខសោភា, លោក ខាន់ ជេមស៍, អ្នកនាង កាតុ, កញ្ញា រ៉ូលីន, លោក អេឡិច ចាន់ត្រា, កញ្ញា សុភ័ក្ត្រ កុសុម៉ា, នាយព្រែក, តារាសម្ដែងកញ្ញា តារារ័ត្ន, អ្នកនាយ កាឆយ, នាយស្វិត, លោក សាហារ៉ា, កញ្ញា ប៊េប៊ី, កញ្ញា ពេជ្រ អាវីហ្សា, លោក រុន ណាកូ, ក្រុមត្រកូលអោក, អ្នកនាង ឡាយ លក្ខិណា, លោក ញ៉ែម សុគន្ធ, លោក សុធា ពិសិដ្ឋ, កញ្ញា ហេង ស្រីពេជ្រ, អ្នកនាងអ៊ីត, លោក អ៊ុក ចំប៉ារ័ត្ន, កញ្ញា សុវត្ថឌី ធិរិកា, លោក គន់ រៀមរតនៈ, លោកវីជេដាដា, និង កញ្ញា វីតវីតជាដើម៕

Advertisement