YG​ ​នៅតែ​អះអាង​ថា​ ​Seungri​ ​ចាកចេញ​ពី​សិល្បៈ​មិនមែន​សម្រេចចិត្ត​ខាង​ផលិតកម្ម​ ​

តាមរយៈ​សារព័ត៌មាន​ ​Koreaboo​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​បានឱ្យ​ថា​ ​រឿងអាស្រូវ​របស់​សមាជិក​ ​Big​ ​Bang​ ​លោក​ ​Seungri​ ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​រហូតដល់​ថ្នាក់​លោក​ ​Seungri​ ​សម្រេចចិត្ត​ដើរចេញ​ពី​វិស័យ​សិល្បៈ​ទាំង​មិនអស់ចិត្ត​។​ ​ការសម្រេច​ចិត្ត​ដើរចេញ​ពី​វិស័យ​សិល្បៈ​របស់​លោក​ ​Seungri​ ​ត្រូវ​បាន​គេ​ក្លាយជា​រឿងអាស្រូវ​បន្ថែម​ទៀត​ទាក់ទង​នឹង​តារា​ម្នាក់​នេះ​។​ ​

​ហើយ​មតិ​សាធារណជន​បាន​ចោទ​ជា​សំនួរ​ថា​ការ​ដើរចេញ​ពី​វិស័យ​សិល្បៈ​នេះ​ពិតជា​ការសម្រេច​ចិត្ត​របស់​គាត់​ផ្ទាល់​ ​ឬ​ ​ក៏​ជា​ការសម្រេច​ចិត្ត​របស់​ផលិតកម្ម​ ​YG​។​ ​ក្រោយពី​ដើរចេញ​ពី​វិស័យ​សិល្បៈ​របស់​លោក​ ​Seungri​ ​ផលិតកម្ម​ ​YG​ ​បាន​បង្ហោះ​សារ​ទៅកាន់​អ្នកគាំទ្រ​របស់​ក្រុម​ ​Big​ ​Bang​ ​និង​លោក​ ​Seungri​ ​ថា​ ​ផលិតកម្ម​ ​YG​ ​បានសម្រេច​ចិត្ត​បញ្ចប់​កុងត្រា​របស់​គាត់​បន្ទាប់ពី​ ​Seungri​ ​ប្រកាស​ពី​ការ​ដើរចេញ​ពី​វិស័យ​សិល្បៈ​ ​ហើយ​ខាង​ផលិតកម្ម​បាន​ថ្លែង​ការ​សោក​ស្តាយ​ចំពោះ​អ្នកគាំទ្រ​ដែល​ខ្លួន​មិនបាន​មើលថែ​ទាំ​លោក​ ​Seungri​ ​បាន​ល្អ​។​ ​ហើយ​ផលិតកម្ម​នឹង​ចាត់វិធានការ​ពង្រឹង​សារ​ជាថ្មី​ ​ដើម្បី​មើលថែ​ទាំ​តារា​របស់​ខ្លួន​ឱ្យ​បាន​ល្អ​។​

​ប្រភព​មួយ​ពី​ ​YG​ ​បាន​និយាយ​ថា​ ​“​ការប្រកាស​របស់​ ​Seungri​ ​មិនមែន​ជា​ការសម្រេច​ចិត្ត​មួយ​ធ្វើឡើង​ដោយមាន​ ​ការពិភាក្សា​ជាមួយ​ ​YG​ ​ទេ​តែ​នេះ​ជា​ការសម្រេច​ចិត្ត​ដោយខ្លួនឯង​”​។​ ​ប្រភព​បាន​បន្ត​ទៀត​ថា​ ​“​តារា​ប្រុស​រូប​នេះ​ ​ព្រួយបារម្ភ​ដោយសារតែ​ ​រឿងរ៉ាវ​ចម្រូងចម្រាស​បាន​កើតឡើង​មុន​ពេល​លោក​ចូល​បម្រើកងទ័ព​។​

​តាមពិត​ ​ពុំ​មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ ​ត្រូវ​បាន​បង្ហាញ​ពី​ ​Seungri​ ​ទេ​ក្នុងរយៈពេល​មួយ​ខែ​កន្លងមក​នេះ​ ​ទោះ​ជា​ប៉ូលី​សកំ​ពុង​ធ្វើការ​ស៊ើបអង្កេត​ទៅ​ហើយ​ក្តី​ ​ប៉ុន្តែ​សមាជិក​វ័យក្មេង​របស់​ ​BIGBANG​ ​រូប​នេះ​មាន​អារម្មណ៍​ ​ថា​លោក​កំពុង​ជាប់ពិរុទ្ធ​ភាព​ច្រើនជាង​មុន​ដែល​បង្ក​ ​គ្រោះថ្នាក់​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​។​ ​ចំពោះ​ការ​បញ្ចប់​កិច្ច​ ​សន្យា​ជាមួយ​ ​YG​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ច្បាស់​យ៉ាងណា​ ​នៅឡើយ​ទេ​”​។​

​គួរ​បញ្ជាក់​ថា​ ​ម្សិលមិញ​នេះ​ ​Seungri​ ​បាន​ប្រកាស​ ​ដើរចេញ​ពី​សិល្បៈ​ ​ប៉ុន្តែ​ថ្ងៃនេះ​អ្នកនិពន្ធ​ម្នាក់​របស់​ ​The​ ​Black​ ​Label​ ​បាន​អះអាង​ថា​ ​មិនមែន​ជា​ការសម្រេច​ចិត្ត​ខ្លួនឯង​ទេ​តែ​ ​Seungri​ ​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ ​YG​៕​

Advertisement