Aubameyang​ ​សង្គ្រោះ​ ​Arsenal​ ​ខណៈ​ ​Chelsea​ ​លត់​ ​Dynamo​ ​Kiev​ ​យ៉ាងដំណំ​ ​

​Arsenal​ ​បាន​ឈាន​ទៅ​វគ្គ​ ​1​/​4​ ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​អឺរ៉ុប​ ​តាមរយៈ​ការស្រោចស្រង់​ពី​ការ​ចាញ់​ឡើងវិញ​ក្នុង​ការប្រកួត​ជើង​ទី1​ ​3​-​1​ ​ដើម្បី​ផ្តួល​ក្រុម​ ​Rennes​ ​ក្នុង​លទ្ធផល​ ​3​-​0​ ​និង​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​នា​កីឡដ្ឋាន​ ​Emirates​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ខ្សែប្រយុទ្ធ​ ​Pierre​-​Emerick​ ​Aubameyang​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ហើយក៏​បាន​ជួយ​ឱ្យ​ ​Ainsley​ ​Maitland​-​Niles​ ​រកបាន​គ្រាប់​បាល់​ផង​ដែរ​ ​ខណៈ​ដែល​ក្រុម​ ​Arsenal​ ​បាន​ចូលរួម​ជាមួយនឹង​ក្រុម​ ​Chelsea​ ​ក្នុង​ការ​ចាប់ឆ្នោត​នៅ​ថ្ងៃសុក្រ​នេះ​ ​សម្រាប់​ការប្រកួត​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​។​

ជ័យជម្នះ​នេះ​ ​បាន​កើតឡើង​ ​ក្រោយពី​ក្រុម​ ​Liverpool​,​ ​Manchester​ ​City​,​ ​Manchester​ ​United​ ​និងTottenham​ ​សុទ្ធសឹង​បាន​ឈាន​ទៅដល់​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​។​

ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​នឹង​ជួយ​ឱ្យ​ក្រុម​ ​Arsenal​ ​មាន​សុវត្ថិភាព​ក្នុង​ការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ប្រសិនបើ​ពួកគេ​ខកខាន​ក្នុង​ការ​ប្រជែង​ដណ្តើម​លេខ4​ ​នៅ​លើ​តារាង​ ​Premier​ ​League​។​

​ប៉ុន្តែ​ ​លោកគ្រូ​បង្វឹក​នៃ​ក្រុម​កាំភ្លើងធំ​ ​Unai​ ​Emery​ ​ដែល​បាន​ឈ្នះ​ពាន​ ​Europa​ ​League​ ​3លើក​ក្នុងនាម​ជា​គ្រូបង្វឹក​ ​Sevillaនោះ​ ​ក៏​ចង់បាន​ពាន​មួយ​ក្នុង​រដូវ​កាល​ទី1​ ​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​ផង​ដែរ​។​

​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​មិនមែន​ត្រឹមតែ​អាច​ជួយ​ឱ្យ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ ​Champions​ ​League​ ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ពាន​មួយ​ផង​ដែរ​ ​ហើយ​យើង​អាច​មាន​អារម្មណ៍​ថា​ ​អាច​នឹង​ឈ្នះ​បាន​ពាន​ ​1ទៀត​»​។​

​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ខ្សែប្រយុទ្ធ​ ​Olivier​ ​Giroud​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​3គ្រាប់​ ​ខណៈ​ដែល​ក្រុម​ ​Chelsea​ ​បាន​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ ​2ជើង​លើ​ក្រុម​ ​Dynamo​ ​Kiev​ ​ក្នុង​លទ្ធផល​ ​8​-​០​៕

​ ​


Advertisement