មុន​ចេញទៅ​អាមេរិក​ ​ព្រាប​ ​សុវត្ថិ​ ​ឆ្លៀត​កើប​លុយ​ពី​គម្រោង​”​ឋាន​ព្រះឥន្ទ​”​

ក្នុង​ព្រឹត្តិ​ការណ៍​គម្រោង​ ​”​ឋាន​ព្រះឥន្ទ​”​នៅក្នុង​ខេត្តកំពត​ ​កំពូល​តារាចម្រៀង​ ​ព្រាប​ ​សុវត្ថិ​ ​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​លោក​ទទួល​បាន​តម្លៃ​ខ្លួន​ច្រៀង​ត្រឹមតែ4បទ​ ​ឬមួយ​កម្មវិធី​នៅ​តាម​ខេត្ត​ ​ទារ​បាន​ដល់4ពាន់​ដុល្លារ​ឯណោះ​។​ ​យ៉ាងណាមិញ​ ​គេ​កត់សម្គាល់​ថា​ ​តារាចម្រៀង​ល្បីល្បាញ​រូប​នេះ​បង្ហាញ​វត្តមាន​ច្រៀង​រហូតដល់​ទៅ3ដង​ញឹកញាប់​ជាងគេ​។​

​ជាមួយគ្នា​នោះ​ដែល​ ​គេ​បានដឹង​ថា​ ​កំពូល​តារាចម្រៀង​លោក​ ​ព្រាប​ ​សុវត្ថិ​ ​គ្រោង​នឹង​ទៅ​ច្រៀង​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ជាមួយ​កូនប្រុស​ទាំង​ ​3​ ​របស់​លោក​នា​ថ្ងៃទី​ ​21​ ​ខែមីនា​ ​ខាងមុខនេះ​ ​តែ​គេ​មើលឃើញ​លោក​ ​ឆ្លៀតពេល​កើប​លុយ​ពី​គម្រោង​”​ឋាន​ព្រះឥន្ទ​”​ ​មុន​ពេល​ទៅ​អាមេរិក​ ​។​ ​លោក​និយាយ​ថា​ ​ទាន់​ឱកាសលោក​រកលុយ​បាន​ ​លោក​មិន​សម្រាក​នោះ​ទេ​ ​បើ​ទោះជា​លោក​ត្រូវ​ចេញ​សម្ដែង​នៅ​អាមេរិក​ ​។​តារា​ប្រុស​រូប​នេះ​ ​មិនបាន​ផ្អាក​កម្មវិធី​ ​ហើយ​ថែទាំ​សុខភាព​មុន​ពេល​ចាកចេញ​ទៅ​អាមេរិក​ទេ​ ​លោក​នៅតែ​បន្ដ​ទទួលកម្ម​វិធី​ដូចធម្មតា​។​ ​លោក​បន្ដ​ថា​ ​ក្រៅពី​ចង់បាន​លុយ​ ​ក៏ដោយសារតែ​ហេតុផល​តែ​លោក​យល់ថា​គម្រោង​ ​”​ឋាន​ព្រះឥន្ទ​”​ ​ជា​គម្រោង​ល្អ​មួយ​ដែល​លោក​គួរតែ​រួមចំណែក​មក​ជួយ​បំផុស​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ ​បើ​ទោះជា​លោក​ស្ថិត​ក្នុង​ដំណាក់កាល​ជិត​ចេញទៅ​សម្ដែង​នៅ​ក្រៅប្រទេស​ក៏ដោយ​ ​ក៏​នៅតែ​ទទួល​ច្រៀង​មិន​ខ្វល់​ជិត​ឆ្ងាយ​។​ ​

​ព្រាប​ ​សុវត្ថិ​ ​ថា​ខ្លួន​ច្រៀង​ឱ្យ​កម្មវិធី​នេះ​ជា​លើក​ទី3ហើយ​ ​បន្ទាប់ពី​គម្រោង​បើក​នៅ​ប៉ោយប៉ែត​ ​និង​បាត់ដំបង​។​ ​លោក​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ ​ដែល​វិ​នោ​យោគ​លើ​ការ​ប្រមូល​ទិញ​ដីស្រែ​ ​និង​ដី​ទំនេរ​របស់​ពលរដ្ឋ​ ​ដោយ​បាន​រៀបចំ​ក្រុមការងារ​ឱ្យ​ដាំដុះ​ជា​ចម្ការ​ធុរ៉េ​ន​ ​ចម្ការ​ដូងក្រអូប​ ​និង​ជា​ចម្កា​រប័រ​ ​ហើយ​ពុះ​ជា​ហិ​ក​តារ​ៗ​លក់​បង់​រំលោះ​ជូន​ពលរដ្ឋ​។​ ​លោក​កាន់តែ​ចាប់អារម្មណ៍​ចំពោះ​គម្រោង​ពុះ​លក់​ចម្ការ​ធុរ៉េ​ននៅ​ខេត្តកំពត​ ​ដែល​កាលពី​ថ្ងៃទី14​ ​មីនា​ ​លោក​ប្រកាស​ថា​ ​នោះ​ជា​ការ​វិនិយោគ​ដ៏​ល្អ​មួយ​ ​ដែល​ពលរដ្ឋ​ ​គួរតែ​រួមចំណែក​ ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​គ្រួសារ​ខ្លួន​ផង​ ​និង​សម្រាប់​សង្គម​ផង​។​ ​លោក​ប្រកាស​ដាក់​ក្បាល​មេក្រូ​ថា​ ​បងប្អូន​នៅ​គិត​អ្វី​ទៀត​ ​បើ​ចម្ការ​ក៏​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​បង់​រំលោះ​ ​ហើយ​ថែមទាំង​មាន​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​មើលថែ​ដំណាំ​ចម្ការ​ឱ្យ​ពេញ6ឆ្នាំ​ ​ហើយ​រង់ចាំ​តែ​ទទួល​ ​ហើយ​មិន​ភ័យ​រឿង​ដាំដំណាំ​ដោយខ្លួន​នោះ​។​ ​នៅ​ប្រទេសជិតខាង​ ​លោក​ថា​វិស័យ​កសិកម្ម​របស់​គេ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ​ដែល​សន្ទុះ​គួរ​ឱ្យ​សរសើរ​នោះ​ ​មិន​អាច​ខ្វះ​បាន​នោះ​ទេពី​ការ​វិនិយោគ​ ​ឬ​ ​ចូលរួម​ពី​ពលរដ្ឋ​។​ ​លោក​ថា​គ្មានអ្វី​ដែល​មាន​សង្ឃឹម​ជាង​មានផ្ទះ​មាន​ដី​ ​និង​មាន​ចម្ការ​ទុក​គ្រាន់​ដាំ​យក​ផល​លក់​ ​ឬទៅ​កម្សាន្ត​នោះ​ទេ​ ​ជាពិសេស​ចំពោះ​អ្នកទិញ​ចម្ការ​ក្នុង​គម្រោង​ឋាន​ព្រះឥន្ទ​ ​របស់​ក្រុម​ហង្ស​ម្ចាស់ដី​ ​ដែល​លក់​បែប​បង់​រំលោះ​ ​ហើយ​មាន​អ្នកមើល​ថែ​ដំណាំ​ឱ្យ​បែបនេះ​។​

​បញ្ជាក់​បន្ថែម​ពី​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​ម្ចាស់​គម្រោង​”​ឋាន​ព្រះឥន្ទ​”​ ​បាន​អះអាង​ថា​ ​វត្តមាន​របស់​លោក​ ​ព្រាប​ ​សុវត្ថិ​ ​កាលពី​ថ្ងៃទី14​ ​មីនា​ ​គឺជា​គម្រោង​ប្រកាស​លក់​ដី​ចម្ការ​ធុរ៉េ​ននៅ​ក្នុង​ខេត្តកំពត​ ​បន្ទាប់ពី​គម្រោង​លក់​ចម្កា​រប័រ​ ​និង​ ​ដូងក្រអូប​ ​នៅ​ខេត្តមណ្ឌលគីរី​ ​និង​ ​សៀមរាប​ ​ត្រូវ​បាន​ប្រកាស​។​ ​គម្រោង​នេះ​ ​មិនមែន​ជា​ដី​ជួល​ ​ឬ​ ​ដីសម្បទាន​នោះ​ទេ​ ​ដោយពេល​បង់​ដាច់​ក្រុមហ៊ុន​ធានា​ជូន​ប្លង់​រឹង​ ​និង​ធានា​មើលថែ​ផលដំណាំ​ឱ្យ​ពេញ​រយៈពេល6ឆ្នាំ​សម្រាប់​ចម្ការ​ធុរ៉េ​ននៅ​កំពត​។​ ​លោក​បង្ហាញ​ការចាប់អារម្មណ៍​ដែល​អ​ចន​ទ្រព្យ​កូនកាត់​មួយ​នេះ​ ​មាន​អ្នក​កក់​ទិញ​ច្រើន​សម្រាប់​ចម្ការ​ធុរ៉េ​ន​ ​បើ​ទោះជា​ចម្ការ​ធុរ៉េ​ន​ ​ស្ថិត​ក្នុង​តំបន់​ថ្លៃ​ ​ត្រូវ​បាន​ប្រកាស​លក់​ ​មួយ​ឡូ​តិ៍​(​មួយ​ហិកតារ​)​ ​45000ដុល្លារ​៕​



Advertisement