តារាចម្រៀង​កូ​ម៉ា​ ​និង​ ​តារា​សម្ដែង​ ​លោក​ ​សេង​ ​នរ​មង្គល​ ​យក​បាន3ពិន្ទុ​ឱ្យ​ក្រុម​តារា​មហាហង្ស​

តារាចម្រៀង​ពី​រូប​លើកមុខ​មាត់​ឱ្យ​ក្រុម​តារា​មហាហង្ស​យក​បាន3ពិន្ទុ​បន្ថែម​ ​ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ ​KMH​ ​Champion​ ​League​ ​ក្នុង​ពូលC​ ​កាលពី​ថ្ងៃទី14​ ​មីនា​ ​មាន​តារាចម្រៀង​កូ​ម៉ា​ ​និង​ ​តារា​សម្ដែង​ ​លោក​ ​សេង​ ​នរ​មង្គល​ ​ដែល​ក្រុម​នេះ​អាច​ឈានឡើង​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​បើ​ទោះជា​នៅ​មួយ​ប្រកួត​ចុងក្រោយ​ដើម្បី​កាត់ក្ដី​។​

​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​និយាយ​ថា​ ​ការប្រកួត​នៅ​ថ្ងៃទី14​ ​មីនា​ ​នោះ​ ​ក្រុម​របស់​លោក​បាន​យកឈ្នះ​លើ​ក្រុម​អាណាចក្រ​បៃតង​ ​ក្នុង​លទ្ធផល2ទល់1​ ​បន្ទាប់ពី​ក្រុម​គូប្រកួត​រកបាន​មួយ​គ្រាប់​មុន​។​ ​លោក​ថា​តារា​សម្ដែង​ ​លោក​ ​សេង​ ​នរ​មង្គល​ ​ដែល​មានឈ្មោះ​កំណើត​ថា​ ​ហូ​ ​ប៉ូសេ​ង​ ​ជា​អ្នករក​បាន​មួយ​គ្រាប់​ ​និង​សមាជិក​ក្រុម​មួយ​រូប​ទៀត​ ​ជា​អ្នករក​បាន​មួយ​គ្រាប់​ទៀត​។​ ​យ៉ាង​ណ​សមិញ​លោក​ចាត់ទុកថា​ ​ជ័យជម្នះ​របស់​ក្រុម​មហាហង្ស​ ​ដែល​អាច​ឡើង​ទៅកាន់​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​នេះ​ ​គឺ​បាន​កើតឡើង​ដោយសារ​ការ​រួមចំណែក​របស់​តារា2ដួង​ ​នោះ​គឺ​ ​តារាចម្រៀង​ ​លោក​ ​កូ​ម៉ា​ ​ដែល​ជា​អ្នក​បោះ​បាល់​ឱ្យ​យ៉ាង​ល្អ​ដល់​ក្រុម​អ្នក​ស៊ុត​ចូល​ ​និង​តារា​សម្ដែង​លោក​ ​សេង​ ​នរ​មង្គល​តែម្ដង​ ​ទើប​អាច​ឱ្យ​ក្រុម​មហាហង្ស​រកបាន3ពិន្ទុ​ ​ហើយ​បាន​ឡើង​ទៅ​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​។​ ​លោក​ថា​ក្នុង​ការប្រកួត​បន្តបន្ទាប់​តារា​សិល្បៈ​ច្រើនឡើង​នឹង​បង្ហាញខ្លួន​ចូល​លោក​ ​ដោយ​លោក​មិនទាន់​រំពឹង​ថា​ ​នឹង​ឈ្នះ​ក្នុង​វគ្គ​ឆ្លង​ពូល​នោះ​ទេ​ ​តែ​នឹង​ប្រឹង​ឱ្យ​អស់ពី​លទ្ធភាព​។​

​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​ក្រុម​តារា​មហាហង្ស​របស់​លោក​ ​បាន​ប្រមូលផ្ដុំ​សុទ្ធតែ​តារា​សិល្បៈ​ជា​កីឡាករ​ ​បាន​ចូល​ប្រកួត​ក្នុង​លី​ក​ ​ហើយ​បាន​ឡើង​ទៅកាន់​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​។​ ​លោក​ថា​ ​បើ​ការប្រកួត​ជម្រុះ​ពូល​លើក​ចុងក្រោយ​ក្រុម​លោក​ឈ្នះ​មួយ​លើក​ទៀត​ ​នោះ​នឹង​បាន​ឈរ​លេខ1ក្នុង​ពូល​ ​C​ ​តែបើ​ទោះជា​ចាញ់​ក៏បាន​ឡើង​ទៅកាន់​វគ្គ១៦ក្រុម​នោះ​ដែរ​ ​ដោយ​គ្រាន់តែ​បាន​ត្រឹម​ឈរ​លេខ2ក្នុង​ពូល​៕​


Advertisement