ពី​ប្រលោមលោក​អ្នកអាន​ ​4​ ​លាន​នាក់​ ​រឿង​ ​«​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​»​ ​ក្លាយជា​ភា​យន្ដ​ភាគ​ជិត​បញ្ចាំង​ហើយ​

​អ្នកណា​មិន​ល្បី​រឿងប្រលោមលោក​ ​«​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​»​ ​ដែល​មាន​អ្នក​ចូល​ទៅ​អាន​ដល់ទៅ​ជាង​ ​4​ ​លាន​នាក់​ ​ខណៈនេះ​ទូរទស្សន៍PNN​ ​បាន​ផលិត​ប្រលោមលោក​មួយ​នេះ​ ​ឱ្យ​ក្លាយជា​ភាពយន្ដ​ភាគ​ទូរទស្សន៍​ ​និង​ដាក់​សម្ពោធ​នៅ​ថ្ងៃទី​ ​14​ ​ខែមីនា​ ​ម្សិលមិញ​នេះ​ ​។​ ​រឿង​នេះ​ត្រូវ​បាន​ផលិត​យ៉ាង​សម្រិតសម្រាំង​ជាមួយនឹង​ផលិតកម្ម​ ​LD​ ​ដែល​មាន​ជំនួយការ​ដឹកនាំ​រឿង​ពី​អ្នកដឹកនាំ​រឿង​ល្បី​នៅ​ប្រទេស​បារាំង​ផង​ដែរ​។​

​កញ្ញា​ ​ទូច ​បុប្ផា​ ​អ្នកគ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ ​PNN​ ​បាន​អះអាង​ថា​ ​ភាពយន្ត​ដែល​មានការ​ទន្ទឹង​ក្នុងចំណោម​យុវវ័យ​ជាយូរមកហើយ​នេះ​ ​គ្រោង​ផ្សាយ​ឱ្យ​ទស្សនា​ចាប់ពី​ថ្ងៃទី19​ ​ខែ​មិនា​ ​ឆ្នាំ2019នេះ​ ​នា​ម៉ោង7​ ​និង50នាទី​យប់​ ​ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃពុធ​។​កញ្ញា​ថា​ ​នេះ​ជា​រឿង​ដ៏​ធំ​របស់​ ​PNN​ ​ដែល​នឹង​បើក​ទំព័រ​ឆាក​ឆ្នាំ2019​ ​ក៏​ជា​សាច់រឿង​ដែល​មាន​អ្នក​រង់ចាំ​ទស្សនា​ច្រើន​ ​ទើប​ខាង​ផលិតកម្ម​បាន​នឹង​កំពុង​សម្រិតសម្រាំង​យ៉ាង​ពិសេស​។​ ​កញ្ញា​ ​បាន​បន្ដ​ថា​នេះ​ជា​រឿង​ភាគ​ដំបូង​ដែល​បាន​ចំណាយពេល​ផលិត​ត​អស់​ពេល1ឆ្នាំ​ ​ដោយ​រឿង​នេះ​ឆ្លុះបញ្ចាំង​ពី​មនោសញ្ចេតនា​មិត្តភាព​យូរអង្វែង​ ​ការ​ភ័ន​ច្រឡំ​ដោយ​អស្មិ​មានៈ​ ​និង​ឆ្លុះបញ្ចាំង​ពី​គុណ​ធ​ម៍​នៅក្នុង​សង្គម​។​

​កញ្ញា​ ​ទូច​បុប្ផា​ ​បាន​រៀបរាប់​បន្ថែមទៀត​ថា​ ​រឿង​ ​«​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​»​ ​បាន​ជ្រើសរើស​ក​តារា​ប្រុសស្រី​ល្បីៗដែល​ចូលរួម​សម្តែង​រួមមាន​ ​លោក​ ​បឺ​រី​,​ ​កញ្ញា​ ​ពុធ​ ​ស្រី​ខួច​,​ ​លោក​ ​លឹម​ ​ជា​ឡាយ​,​ ​កញ្ញា​ ​សាឡាត់​ ​ស្រី​ឡាង​,​ ​កញ្ញា​ ​ចាន់​ ​រាសី​,​ ​កញ្ញា​ ​ឈិន​ ​ស៊ា​វម៉ី​,​ ​លោក​ ​រតនៈ​ ​វិសិ​ទ្ឋ​,​ ​លោក​ ​នូ​ ​ឧសភា​,​ ​អ្នកនាង​ ​ង៉ែត​ ​សុវណ្ណ​លី​ត​,​ ​លោក​ ​ទេព​ ​មនោរម្យ​,​ ​លោក​ ​លឹម​ ​តិច​ម៉ុង​,​ ​លោក​ ​ជា​ ​សំណាង​,​ ​លោក​ ​ពិន​ ​ណា​រិន​,​ ​លោក​ ​ហង្ស​ ​អ​ច្ឆ​រិយា​,​ ​និង​តារា​ច្រើន​ដួង​ទៀត​។​

យ៉ាងណាមិញ​ ​លោក​សុខ​សា​ធិ​ត​ ​សាក់​រ៉ា​យុត​ ​នាយក​គ្រប់គ្រង​ទូរទស្សន៍​ ​PNN​ ​បាន​មានប្រសាសន៍​ថា​ខាង​ទូរទស្សន៍​មាន​ទស្សនៈ​វិ​ស័យ​ដ៍​វែង​ ​និង​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ទើប​បន្ត​បោះទុន​ផលិតភាព​យន្ត​ចេញពី​ប្រលោមលោក​ល្អឯក​មួយ​នេះ​។​ ​លោក​ស្នើ​ឱ្យ​អ្នកគាំទ្រ​បន្ត​គាំទ្រ​ស្នាដៃ​ភី​អិន​អិន​អោយ​កាន់តែ​ច្រើន​ ​ដើម្បី​ឱ្យ​ស្ថាប័ន​ត​របស់​លោក​ ​កាន់តែ​មាន​កម្លាំងចិត្ត​បោះទុន​។​

ខាង​ផលិតកម្ម​ ​LD​ ​លោក​ ​លៀក​ ​លីដា​ ​ជា​ចាងហ្វាង​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ស្នាដៃ​នេះ​ត្រូវ​បាន​សហការ​គ្នា​ជា​ក្រុម​យ៉ាង​សម្រិតសម្រាំង​ ​ហើយ​លំបាក​បំផុត​ ​ទម្រាំ​បញ្ចប់​ដោយ​ជោគជ័យ​។​ ​ភាពយន្ត​នេះ​ចំណាយ​ដើមទុន​ច្រើនជាង​ភាព​យន្ត​មុន​ៗ​ ​ទើប​លោក​រំពឹង​យ៉ាង​ខ្លាំង​ ​ថា​ក្រោយ​ចាក់​ផ្សាយ​នឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់​។​ ​ម្យ៉ាង​មក​ពី​ប្រលោមលោក​ដែល​យក​មក​ច្នៃ​ជា​ភាពយន្ត​នេះ​ ​គឺជា​ស្នាដៃ​ល្បីល្បាញ​ផង​ ​ទើប​រឹតតែ​ធ្វើអោយ​លោក​ជឿជាក់​។​ ​លោក​ថា​មួយ​រឿង​នេះ​ ​មិន​ត្រឹមតែ​អាច​កម្សាន្ត​អារម្មណ៍​តែមួយមុខ​នោះ​ទេ​ ​ប៉ុន្តែ​ក៍​មានខ្លឹមសារ​ប្រកបដោយ​អត្ថន័យ​ផង​ដែរ​៕​



Advertisement