ដេននី ក្វាន់ ៖ « មក​ពី​ប្រុស​ៗ​ឥឡូវ​ចូល​ចិត្ត​របស់​សិប្បនិមិត្ត​ដែរ​ហ្នឹង »

បើទោះបីជាស្ងប់ស្ងាត់ពីសកម្មភាពក្នុងចង្កោមសិល្បៈ ក៏ប៉ុន្ដែតារាសម្ដែងខាង​ស្លៀក​ពាក់​សិចស៊ី​ កញ្ញា​ ដេននី ក្វាន់ នៅតែមហាជនជាច្រើនទទួលស្គាល់ថានាងតារា​សម្ដែងស្រី​​ដ៏​ល្បីឈ្មោះ​​ម្នាក់ដែរ។ ​ ហើយមួយរយៈក្រោយមកនេះ នាងបានរងនូវការរិះគន់​យ៉ាង​ចាស់​ដៃ​ ចំពោះ​ការ​ស្លៀកពាក់​សិច​ស៊ី​ នៅ​ពេល​ថត​រូប​ ឬឡាយ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​ ហ្វេសប៊ុក​​ រហូត​ធ្វើ​ឱ្យ​មតិ​មហាជន​មួយ​ចំនួន​ បាន​និយាយ​ថា​ ដោយសារ​​កញ្ញា​ ដេននី​ ក្វាន់​ និងចោម​ ច័ន្ទ​ នេះហើយ​ទើបប​បណ្តាល​ធ្វើ​ឱ្យមាន​បទ​ល្មើស​ចាប់​រំលោភ​ក្មេង​ស្រីនាពេលកន្លងកើតឡើង។

ភ្លាម​ៗ​នៅ​ក្នុង​ពេល​នោះ​ផងដែរ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ តារាស្រីរូបនេះ ក៏បាន​ឆ្លើយ​តបចំពោះ​ការ​រិះគន់​នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយ​​ផ្លាស់ប្ដូរមក​ស្លៀកពាក់​បែប​ឈុត​បុរាណ​វិញ​ ដែលបាន​ភ្ជាប់​មកជា​មួយ​ពាក្យ​ពេចន៍​មួយ​ចំនួន​ថា៖”មានបងប្អូនជាច្រើនចង់ឃើញ និងសំណូមពរអោយនាងខ្ញុំស្លៀក បែបបុរាណ ឥលូវនាងស្លៀកអោយមើលហើយ តើស្អាតដែរទេ? បើគិតថាស្អាតសូមជួយឡាយ​ និងស៊ែរ​ម្នាក់មួយមកបើអ្នកទាំងអស់គ្នាពិតជា ស្រលាញ់វប្បធម៌អរិយធម៌ខ្មែរមែន កុំពូកែតែយករូបភាពស៊ិចស៊ី​ របស់នាងខ្ញុំមកស៊ែរ ដើម្បីវាយប្រហារខ្ញុំ ធ្វើជាមនុស្សកុំវាយតម្លៃមនុស្ស តែសម្បកក្រៅ កុំតាំងខ្លួនឯងជាកញ្ចក់ដើរឆ្លុះអ្នកដទៃ ទាំងដែរខ្លួនឯងជាកញ្ចក់ស្រអាប់មើល ខ្លួនឯងមិនឃើញច្បាស់ផង។”

ការបង្ហោះឆ្លើយបែបនោះមិនយូរប៉ុន្មាន ក៏ស្រាប់មានអ្នកលេងបណ្ដាញសង្គមនារីម្នាក់ ​ប្រើមតិរិះគន់​ទៅ​លើកញ្ញា​ ដេននី​ ក្វាន់​ ដោយបានប្រើពាក្យចំៗបន្ថែមទៀតថា​៖”ដឹង​ហើយ​ថា​មនុស្ស​ម្នាក់​នេះ​ស្អី​ក៏​ សប្បនិមិត្ត​ទាំងអស់​ម្ល៉េះ​ ហើយ​គ្នា​ចូល​ចិត្ត​បញ្ចេញ​ឱ្យ​គេ​ឃើញ​ នឹង​មាន​ចំណាប់អារម្មណ៍​ មក​លើ​ខ្លួន​គេ​តែ​ប៉ុណ្ណោះ​? មក​ពី​ប្រុស​ៗ​ឥឡូវ​ចូល​ចិត្ត​របស់​សិប្បនិមិត្ត​ដែរ​ហ្នឹង​ បាន​ជា​មាន​អារម្មណ៍​ខឹង​គេ​បញ្ចេញ​។”

ក្ដៅស្លឹកត្រចៀកម្ដងទៀតហើយ មិនបង្អង់យូរ​កញ្ញា​ ដេននី​ ក្វាន់​ ឆ្លើយ​តប​ទៅ​វិញភ្លាមៗទៀត​ថា​៖”បងស្រីអើយបងស្រី ថាខ្ញុំសុទ្ធតែសប្បនិម្មិត ចុះបងស្រីធម្មជាតិត្រង់ណាខ្លះ…? បងស្រីជាមនុស្សស្រីដូចគ្នាតែ បែរជាមិនអោយតម្លៃហើយដៀលគេទៀត ទទួលស្គាល់ថាខ្ញុំសប្បនិម្មិត គឺមកពីធម្មជាតិខ្ញុំមិនសូវស្អាតដូចបង ចឹងហើយទើបខ្ញុំខំប្រឹងកែអោយស្អាត សូមចិត្តបងដែលជាស្រី ស្អាតធម្មជាតិ មានសម្រស់ស្រស់ស្អាតហើយ កុំដៀលអ្នកកែសម្ភស្សអីព្រោះនៅលើលោកនេះ អ្នកណាដែរមិនចង់ស្អាត មើលតែខ្លួនបងទៅដឹងហើយ”៕

Advertisement