រំភើបចិត្ត!! ពិធីករCNC សាហារ៉ា អំពាវនាវឱ្យសប្បុរសជនបន្ដជួយដល់សហគមក្រីក្រនៅខេត្តព្រះវិហារ

កន្លងមកថ្មីៗនេះ MC សាហារ៉ា ដែលគេស្គាល់ថាជាតារាសម្ដែង និងជាពិធីករប្រចាំនៅទូរទស្សន៍CNC មានឈ្មោះល្បីមួយរូប បានបង្ហោះនៅលើបណ្ដាញសង្គមទទូចឱ្យសប្បុរសជនបន្តជួយដល់សហគមក្រីក្រ នៅខេត្តព្រះវិហារ ដែលកំពុងជួបប្រទះទុក្ខលំបាកវេទនាខ្លាំង។ ឆ្លើយតបជាមួយការទឹកចិត្តមនុស្សធម៌នេះ ក៏ក្រុមសប្បុរសជនមួយក្រុម ដែលរួមមានអភិបាលខេត្តព្រះវិហារ និងសប្បុរជនជាច្រើនទៀត បានយកអំណោយទៅប្រគល់ជូនដល់សហគមក្រីក្រចំនួន៦ឃុំ ក្នុងខេត្តព្រះវិហារ នៅពីថ្ងៃសៅរ៍ទី16 ខែមីនា ឆ្នាំ2019 ដែលធ្វើឱ្យតារាពិធីកររូបនេះត្រេកអរខ្លាំង ហើយបង្ហាញការសារទរ ចំពោះសកម្មភាពជួយដល់សហគមបែបនេះឱ្យបានកាន់តែច្រើនឡើង។

លោក សាហារ៉ា រៀបរាប់ប្រាប់អ្នកសារព័ត៌មានឡារ៉ែនមុននេះថា លោកសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងសប្បុរសជាច្រើនរូបមកពីសមាគមដានីយ៉ែល ផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន600គ្រួសារ និងសិស្សានុសិស្ស1000នាក់នៅ6ឃុំ ក្នុងខេត្តព្រះវិហារ ដែលលោកអះអាងសហគមទាំង6 គឺជាសហគមដែលសប្បុរសជនគួរបន្តយកចិត្តទុកដាក់។ ពីធីចែកអំណោយនេះ ប្រព្រឹត្តទៅ ក្នុងបរិវេណសាលាឆទានភូមិគោក ក្រោយសាលាស្រុកជ័យសែន ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

លោកបន្ដថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានអះអាងថា លោកពិតជាមានអំណរគុណខ្លាំងដល់លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិន និងជាប្រធានសមាគមដានីយ៉ែល ដែលបាននាំយកអំណោយសប្បុរសមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេល នេះ ដែលនេះជាការកាយវិការសប្បុរសគំរូក្នុងសង្គម និងបានរួមចំណែកជាមួយរាជរដ្ឋាបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងអនុវត្តទៅតាមវប្បធម៌ចែករំលែករបស់សម្តេចតេជោហ៊ុនសែន។ អភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពនៅក្នុងកំលុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំង និងរាយការណ៏មកអាជ្ញាធរមូលដ្ឋានបន្ទាន់ក្នុងករណីជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់៕

Advertisement