ចេញពីហង្សមាសលើកទី2 សោម ដូរ៉េ ប្រកាសតំណែងធំនៅថោន

ថ្មីៗនេះមហាជនភ្ញាក់ផ្អើលខ្លាំងដែលអ្នកនិពន្ធល្បីឈ្មោះ សោម ដូរ៉េ បានប្រកាសដើរចេញពីផលិតកម្មធំហង្សមាសជាលើកទី ២ និងបានបង្ហោះសារបញ្ជាក់ថា លោកទទួលតំណែងធំមួយនៅទ្រនំថោន និងបានចចារផ្ទាល់ជាមួយម្ចាស់ផលិតកម្មផងដែរ។

លោក សោម ដូរ៉េ អ្នកនិពន្ធល្បីឈ្មោះបានបង្ហោះសារបញ្ជាក់នៅលើបណ្ដាញសង្គមថា ឆ្នាំនេះខ្ញុំបាទ #សោម_ដូរ៉េ មានស្នាដៃនិពន្ធបទចម្រៀងសម្រាប់អបអររដូវបុណ្យចូលឆ្នាំខ្មែរ២០១៩ខាងមុខនេះចំនួនជិត ៣០បទ ដោយក្នុងនោះ÷
-នៅផលិតកម្មរស្មីហង្សមាសជាង8បទ
បទប្រពៃណី1បទ និងបទញាក់7បទ
-នៅផលិតកម្មថោនជាង2០បទ បទញាក់1បទ បទប្រពៃណីជាង18បទ
-ឆ្លៀតឱកាសពេលនេះខ្ញុំសូមធ្វើការប្រកាស់នៃការចាកចេញពីផលិតកម្មរស្មីហង្សមាសរបស់ខ្ញុំជាលើកទី២ ដោយបន្សល់នូវបទចម្រៀងជាច្រើន ជាពិសេសគឺខ្សែភាពយន្តភាគចុងក្រោយមួយរឿងដែលនិងត្រៀមបញ្ចាំងក្នុងពេលឆាប់ៗនេះ
-ជាមួយគ្នានេះដែរខ្ញុំក៏សូមធ្វើការប្រកាស់នូវការវិលត្រឡប់របស់ខ្ញុំមកកាន់ផលិតកម្មថោនជាលើកទី២ដូចគ្នា

ក្នុងមុខដំណែងថ្មីជា ប្រធានគ្រប់គ្រងគម្រោងផលិតAudio ដែលចារដោយ អគ្គនាយកក្រុមហ៑ុនថោនផ្ទាល់!
ដូច្នេះសង្ឃឹមថាអ្នកគាំទ្រដែលតែងតែតាមដានរាល់ស្នាដៃរបស់ខ្ញុំបាទ និងលែងមានចំងល់តទៅទៀត! ជាចុងក្រោយខ្ញុំសូមអរគុណអស់ពីក្រអៅដួងចិត្តសម្រាប់ការស្រលាញ់ចូលចិត្តនិងគាំទ្ររាល់ស្នាដៃរបស់ខ្ញុំបាទ!សង្ឃឹមថាទស្សនិកជននៅតែបន្តការគាំទ្របន្តទៀត!ហើយ ខ្ញុំសន្យាថានិងព្យាយាមបន្ថែមទៀត ! ខ្ញុំនឹងបើកចិត្តឲ្យធំប៉ុនមេឃ ទទួលយកការទិតៀន និងរិះគន់ ទាំងអស់របស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន សម្រាប់ពញ្ញាក់ស្មារតី របស់ខ្ញុំឲ្យមានការប្រុងប្រយត្ន័និងកែតម្រូវរាល់កំហុសឆ្គងរបស់ខ្ញុំក្នុងប្រការណាមួយ ឲ្យកាន់តែប្រសើរជាងនេះ។
កម្លាំងចិត្តនិងការគាំទ្រនេះហើយ គឺជាឱសថដ៏សាកសិទ្ធសម្រាប់ជម្រុញឲ្យខ្ញុំបាទនៅតែបន្តពុះពារគ្រប់ឱបសគ្គលើវិថីសិល្បៈមួយនេះដរាបណា កម្លាំងប្រាជ្ញាខ្ញុំនៅមាំមួនដើម្បីបម្រើអារម្មណ៍ទស្សនិកជន និងសិល្បៈរបស់ជាតិយើង! សូមអរគុណ ដោយក្តីស្រលាញ់ពីខ្ញុំបាទ! #សោម_ដូរ៉េ ២០១៩៕

Advertisement