ក្រុមបង្ហាញម៉ូដ TOP TEN Models បោះជំហ៊ាននាំមុខក្នុងកម្មវិធីធំៗលំដាប់VIP

នៅរាត្រីថ្ងៃទី17 មិនា ឆ្នាំ2019 ក្រុមបង្ហាញម៉ូដ«TOP TEN Models»បានបង្ហាញសមត្ថភាពចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាមួយដែលរៀបចំដោយISBP Products&Services នាសណ្ឋាគារសុខាត្រើយម្ខាង។ មួយក្រុមនេះត្រូវបានគេមើលឃើញថា ជាក្រុមលំដាប់ដែលឡើងកូដគ្រប់កម្មវិធីក្រុមហ៊ុននិងកម្មវិធីភ្ញៀវលំដាប់ៗជាច្រើនថែមទៀតផង។

កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយមានការចូលរួមពីភ្ញៀវជាច្រើនបានរាំលេងកម្សាន្តក្រោយបានទស្សនាការដើរបង្ហាញម៉ូដពីតារាម៉ូដែលដ៍ស្រស់សោភាមួយក្រុមនេះ។ នាពេលនោះគេឃើញតារាម៉ូដែលទាំងអស់បានបង្ហាញកម្មវិធីដើរបង្ហាញម៉ូដចំនួន3ឈុតនៅលើវេទិកាធ្វើឱ្យភ្ញៀវមានការទាក់ទាញច្រើនពេញពិធី។

ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក កៅ វិទូ ប្រធានគ្រប់គ្រងនិងដឹកនាំបានប្រាប់ឱ្យដឹងថា ក្រុមម៉ូដែលខាងលើរមែងរំលេចការដើរបង្ហាញម៉ូដលំដាប់ៗហើយយើងមានក្រុមបង្ហាញម៉ូដល្អៗត្រូវតាមបែបស្តង់ដារគ្រប់ប្រភេទ។ យ៉ាងណាលោកនៅមានកម្មវិធីបញ្ជូនក្រុមដើរបង្ហាញម៉ូដច្រើនទៀតសម្រាប់កម្មវិធីផ្សេងៗ។

លោក Jonh តារាសម្តែងនិងជាតារាបង្ហាញម៉ូដប្រចាំក្រុម TOP TEN Models បានលើកឡើងថា ក្រុមរបស់លោកទទួលការចាប់អារម្មណ៍ដើរបង្ហាញរាងច្រើនកម្មវិធីមកហើយធ្វើឱ្យក្រុមទាំងមូលពិតជាមានមោទនភាពបំផុត។ លោកថានិងខិតខំព្យាយាមដើរបង្ហាញសកម្មភាពម៉ូដឱ្យកាន់តែល្អនិងរិះរកគន្លឹះប្លែកៗសម្រាប់ចេញជាក្រឡាដើរបង្ហាញម៉ូដ។

លោក កែ សុភា តំណាងឱ្យ ISBP ក៏ប្រាប់ឱ្យដឹងដែរថា ខាងស្ថាប័នលោកដែលដើរតួជាអ្នកប្រឹក្សាយោបល់គ្រប់វិស័យជំនួញរមែងរំលេចក្រុមតារាបង្ហាញម៉ូដខាងលើជាប្រចាំព្រោះឃើញថាស្រស់ស្អាតការងារយល់ច្រើន។ ជាពិសេសធ្វើឱ្យភ្ញៀវជាច្រើនគាត់សរសើរប្រសិនបើគាត់ធ្វើមិនបានល្អយើងក៏មិនបន្តទទួលឱ្យក្រុមនេះចូលមកបំពេញការងារជាមួយឡើយ៕

Advertisement