តារាហ្វេសប៊ុក Love Riya បញ្ចេញខ្សែកពេជ្រតម្លៃជាង 10 ម៉ឺនដុល្លារក្នុងថ្ងៃមង្គលការ

នៅយប់ថ្ងៃទី18 ខែ មីនា ឆ្នាំ 2019 តារាហ្វេសប៊ុក Love Riya ដែលគេស្គាល់អ្នកនាងជាអ្នកលក់អនឡាញល្បីឈ្មោះ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនិងស្វាមីស្រស់សង្ហារវ័យក្មេងមិនចាញ់តារាឈ្មោះ ហេនឌ្រី សារី ដែលមានវត្តមានតារាល្បីៗ ដូចជា កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញារ៉ូលីន និង កញ្ញា ម៉ាក់សែន សូនីតា ជាដើម ។

អ្នកនាង Love Riya និង លោក ហេនឌ្រី សារី បានអះអាងថា បានចំណាយមិនតិចម៉ឺនៗដុល្លារនោះទេដើម្បីរៀបចំមង្គលការនេះ ដោយសារតែយល់ថាខ្លួន និងស្វាមី ក៏រកលុយបានរួមគ្នាមុនពេលសម្រេចចិត្តរៀបការ។ អ្នកនាងមិនច្បាស់ពីខ្ទង់ចំណាយឱ្យពិតប្រាកដនោះ ដោយគ្រាន់តែដឹងត្រឹមថា ស្ទើរអ្វីចំណាយហ្នឹងគឺមិនបានឆិនឆៃៗ ដោយរួចតែពិធី។ យ៉ាងណាមិញ អ្នកនាង Love Riya ប្រកាសថា មង្គលការដែលបានចំណាយច្រើនម៉ឺននោះ មិនមែនដើម្បីចង់ល្បី និងចង់ឱ្យមានការចាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់រៀបចំពិធីមង្គលការមួយ ឱ្យបានពេញមុខពេញមាត់ប៉ុណ្ណោះ។

យ៉ាងណាមិញ គេមើលឃញថា រៀបអាពាហ៍ពិពាហ៍តារាហ្វេសប៊ុករូបនេះអធឹកអធមនៅអគារកោះពេជ្រស្ទើរតែមិនចាញ់ពិធីមង្គលកូនអ្នកសំបូរទ្រព្យ ឬ មង្គលការតារាល្បីនោះទេ។ អ្នកនាងក៏បានបង្ហើបប្រាប់ដែលថា នារាត្រីដ៏សែនមានន័យក្នុងជីវិតនេះ អ្នកនាងសូមបញ្ចេញកាដូពិសេសដែលស្វាមី បានប្រើប្រាស់កម្លាំងញើសឈាមក្នុងការរកស៊ី ហើយសន្សំលុយទិញជូនអ្នកនាង គឺ ខ្សែកពេជ្រសុទ្ធតម្លៃជាង ១០ ម៉ឺនដុល្លារ។

សូមជម្រាបផងដែរថា អ្នកនាង Love Riya បានប្រែក្លាយជានារីលេងខ្លួន ស្រស់ស្អាត និងនាំមុខម្នាក់ក្នុងការចរាចរលក់ដូរផលិតផលថែរក្សាសម្រស់ ហើយថែមទាំងបានគូស្នេហ៍ជាបុរសវ័យក្មេងតួកុនមិនដូរ។
ក្នុងនោះអ្នកនាង និងស្វាមី ក៏ប្រកាសជំហរបន្តអាជីពលក់ផលិតផលអនឡាញឱ្យកាន់តែធំ ដើម្បីពង្រីកមុខជំនួញផងដែរ បើទោះជាអ្នកនាង និងស្វាមី សុទ្ធតែមានលទ្ធភាពបើកមុខរបរថ្មី ក្រោយពេលរៀបការ៕

Advertisement