«តន្រ្តីជីវិត» ភាពយន្ដខ្មែរល្អបំផុតដែលអ្នកមិនគួររំលងក្នុងឆ្នាំ 2019

«តន្រ្តីជីវិត» ជាភាពយន្តខ្មែររសជាតិថ្មីស្រឡាងដែលផលិតដោយកូនខ្មែរសហរដ្ឋអាមេរិករួមជាមួយកូនខ្មែរក្នុងស្រុកបានបង្កើតភាពយន្តតន្រ្តីជីវិតនេះឡើង ។ ភាយន្ដដែលបង្ហាញពីស្នេហ៍ស៊ីជម្រៅពីរសម័យកាល ព្រមទាំងឆ្លុះបញ្ចាំងអំពីសម័យខ្មែរក្រហមទៀតនោះ ត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី21 ខែមីនានេះតទៅហើយ គ្រប់រោងភាពយន្ដ។ ​រឿង​នេះ​ជា​ស្នាដៃ​ដឹកនាំ​រឿង​ដោយ​ ​សហ​អ្នកដឹកនាំ​រឿង​ពីរ​រូប​គឺ​ ​លោក​ ​សុខ​ ​វិសាល​ ​អ្នកដឹកនាំ​រឿង​ ​«​គ្រាប់ពេជ្រ​»​ ​និង​ ​កញ្ញា​ ​ខាយ​លី​ ​សូ ក្មេងស្រីខ្មែរ-អាមេរិកកាំង។

កញ្ញា​ ​ខាយ​លី​ ​សូ អ្នកដឹកនាំខ្សែភាពយន្ត «តន្រ្តីជីវិត» បានប្រាប់ឱ្យដឹងថា ជាសាច់រឿង​របស់ក្មេងស្រីខ្មែរ-អាមេរិកកាំងដែលបានស្វែងរកអតីតកាលរបស់គ្រួសារនាងតាមរយៈតន្រ្តី។ នាងមានម្ដាយជាជនជាតិខ្មែរ ហើយបានរួចជីវិតនៅក្រោយពេលសម័យខ្មែរក្រហម ហើយភៀសខ្លួនទៅរស់នៅឯសហរដ្ឋអាមេរិក។ ម្ដាយនាងមានមិត្តភ័ក្ដស្និទ្ធស្នាលម្នាក់រស់នៅស្រុកខ្មែរជាមួយស្វាមី។ កូនស្រីខ្មែរ-អាមេរិកកាំង​ កញ្ញា​ ​ខាយ​លី​ ​សូ​ ​កូនខ្មែរ​ ​កើត​នៅ​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ទឹកដី​ថៃ​ធំធាត់​នៅ​សហរដ្ឋ​អាម​រិក​ បានធ្វើដំណើរមកកាន់ស្រុកខ្មែរវិញ ដើម្បីបំពេញក្ដីស្រម៉ៃរបស់ឪពុកខ្លួន និងរំឮកនូវការចងចាំរបស់ឪពុកខ្លួនដែលចូលចិត្តតន្ដ្រី តាមរយៈការច្រៀងចម្រៀងបទ«ចម្ប៉ាបាត់ដំបង» ជាការឧទ្ទិសជូនវិញ្ញាណក្ខន្ធរបស់ឪពុក។

សូមជម្រាបដែរថា បើលោកអ្នកចង់ដឹងសាច់រឿងច្បាស់បន្ថែមទៀត សូមកុំភ្លេចទៅទស្សនានៅរោងភាពយន្ដ Major Cineplex និងរោងភាពយន្ដផ្សេងទៀតក្នុងព្រះជាណាចក្រកម្ពុជា នាថ្ងៃទី 21 នេះហើយ៕

Advertisement