PNN ធ្វើម្ចាស់ផ្ទះឱ្យសមាគមទូរទស្សន៍រៀបចំថតកម្មវិធីចូលឆ្នាំ

ក្នុងចំណោមបណ្ដាទូរទស្សន៍ដែលមានកម្មវិធីថតអបអរចូលឆ្នាំ គេមើលឃើញថា សមាគមទូរទស្សន៍បានរៀបចំថតកម្មវិធីចូលឆ្នាំ​ ក្នុងបរិវេណស្ថានីយទូរទស្សន៍ PNN នៅថ្ងៃទី 20 ខែមីនានេះ។ អ្វីដែលគេកត់សម្គាល់ គឺគេឃើញតារាសិល្បៈកុះករបង្អួតសម្រស់ក្នុងភាពស្រគត់ស្រគំគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ខណៈដែលតារាទាំងនោះអ្នកខ្លះក៏ស្រស់ស្អាតជាងកាលពីឆ្នាំមុន ហើយអ្នកខ្លះទៀត ក៏ប្រែជាធ្លាក់សម្រស់មិនដូចមុន។

តារាដែលបានបង្ហាញខ្លួនថតបទចូលឆ្នាំឱ្យសមាគមទូរទស្សន៍ នៅក្នុងឆ្នាំនេះ រួមមាន អ្នកនាង គង់ សុជាតិ ពិធីការិនីល្បី Hang Meas HDTV ពិធីករ លោក ឡរ៉េន ល្បីឈ្មោះកម្មវិធីព័ត៌មានពេលព្រឹក CTV 8 HD តារាចម្រៀង បាន មុន្នីល័ក្ខ , ឈិន ម៉ានិច្ច , ចំរើន សុភក្ត្រ , ចំរើន សុភា , ស៊ីន យូប៊ីន , លោក ខាត់ វ៉ៃហាំង ,លោក ចាប សក្ដណា, លោក ទេព រិនដារ៉ូ , អ្នកគ្រូ ឌី សាវ៉េត កញ្ញា យេយេ កញ្ញា ផេនខេក លោក គន់ រៀមរតនៈ កញ្ញា សោភា ទេពី លោក តីងតុង , លោក រ៉ាស៊ី , លោក ថែល ថៃ លោក គ្រី ថៃពៅ , ពិធីករ សុវណ្ណរ៉ា លោក ណារ៉ា និងតារាសម្ដែង ច្រៀង ជាច្រើនរូបទៀត។ ចង់ដឹងថាក្នុងចំណោមតារាចាស់ថ្មីទាំងអស់ តើតារាស្រស់ស្អាតជាងឆ្នាំមុនខ្លះ ហើយតារាធាត់ស្គម និងប្រែសម្រស់ខុសពីឆ្នាំមុនៗខ្លះ តោះសូមអញ្ជើញទស្សនារូបភាព៖

Advertisement