ផលិតករកុនខ្មែរ ហ៊ុយ យ៉ាងឡេង ចេញមុខពន្លះរោងកុនប្រឹងបញ្ចាំងរឿងបរទេស ហើយកៀកសម្លាប់កុនខ្មែរ

ទើបតែស្រឡប់មកពីកម្មវិធីទីផ្សារកុននៅហុងកុង ស្រាប់តែ ហ៊ុយ យ៉ាឡេង ផលិតករកុនខ្មែរមួយរូបបង្ហោះសារប្រតិកម្មចំពោះរោងកុននៅស្រុកខ្មែរ ដែលផ្ដោតសំខាន់លើការបញ្ចាំងរឿងបទេស ហើយកៀកសង្កត់កុនខ្មែរទៅ ដោយលោករៀបរាប់ថា ៖ សូមនិយាយរឿងក្នុងចិត្តមិនមែនរឿងទឹកនិងភ្លើងទេ គឺរឿងអាជីបរបស់ខ្ញុំ បើតាមទទួលព័តមានពីព្រឹទ្ធាចារ្យ ៣អ្នកបានឱ្យដឹងថា ការចរចាគ្នា មិនមែនជាច្បាប់ វាជាការសន្យា តែសន្យាសម្រាប់អ្នកធំ វាស្មើនឹងច្បាប់
នេះជាការសន្យារវាងភាគីទាំង៣នឹង

ខ្ញុំសូមរៀបរាប់៖

១-ការចាក់បញ្ចាំងកុនខ្មែរគឺ ១ខែ៤រឿង មានន័យថារឿងខ្មែរ១អាទិត្យ១រឿង គ្មានទេកុនខ្មែរ ចេញថ្ងៃតំណាលគ្នា តែ​តាមដឹងពីផលិតករទាំង2 គឺ រឿងតន្រ្តីជីវិតចាក់ ថ្ងៃ 21 រឿងឯណាខ្មោចចាក់ថ្ងៃ28 ក៏ប៉ុន្តែ ថ្ងៃមួយ ថៅកែរោងកុន១ បានខលទៅម្ចាស់រឿងឯណាខ្មោច ថាសូមលើក ទៅថ្ងៃ21បានទេ ព្រោះបើអ្នកនៅថ្ងៃ28 អ្នកនិងបុករឿងធំមួយគឺរឿងFriend Zone ! What The Fuck! ហេតុអីមានរឿងនឹងចុះមិនប្រកាច់យកអា Friend Zone ទៅអោយ
ឆ្ងាយពីថ្ងៃ២៨ទៅ មេចចាំបាច់អោយខ្មែរគ្នាឯងរុញទៅមុខធ្វើអី? ចម្លើយខ្មែរគ្នាឯងក៏យល់ព្រមដោយសារហេតុផលថា មិនអីទេយើងស៊ូកុំបុកFriend Zone អីយើងនៅជុំគ្នាក៏មិនអីដែរ ព្រោះរឿងយើងរស់ជាតិខុសគ្នា នេះជាចម្លើយគ្មានជម្រើស បើតាមសាកសួរពីម្ចាស់រឿងទាំងពីរ។

២- រឿងថៃ​ ១ខែ អោយចេញតែ២រឿងទេ តែខែនេះលើស ចេញ៣រឿង ដោយសារតែ វាជាការចរចាការចរចាគ្នា មិនមែនជាច្បាប់វាជាការសន្យា តែអ្នកលើ្មសនឹងសន្យា ស្មើនឹងមើលងាយការសន្យា។

៣-រឿងបរទេសហូលីវូតរឿងជាតិសាសន៍ដទៃទៀតមិនបានស្ថិតនៅ និងការសន្យាទេ ចឹងហើយហូលីវូតមកចោះ បុកចោះប៉ះអ្នកណាក៏ប៉ះចុះ ព្រោះមិនស្ថិតនិងការចរចា។ ម៉ែបើនៅស្រុកចិនគេខ្លាចណាស់ គេមើលណាស់ គេប្រយ័ត្នណាស់ ព្រោះអាអន្ទឹតនឹងជាយក្ស ១ខែអោយចូលប៉ុន្មានរឿងប៉ះពាល់រឿងក្នុងស្រុកអត់? នេះជាការទ្វេសប្រហែសរវាងបងធំទាំងបីដែលមិនបានសន្យា ។

៤-រឿងក្រៅក្របខណ្ឌ័ដោយសារគ្មានអាទី៣និងហើយ បានរឿងឥណ្ឌូនេស៊ីមកចំពេល ខ្មោចម្តាយដើម កើបលុយទាំងការ៉ុងយកទៅស្រុកវិញហើយប្រាប់គ្នា ស្រុកខ្មែរបានលុយវើយចឹងហើយអ្នកចែកចាយទាំង២ បញ្ជាក់អ្នកយករឿងក្រៅប្រទេសមកស្រុកខ្មែរមាន២អ្នក ដណ្តើមកុនឥណ្ឌូនេស៊ី យកមកចាក់គ្មានប្រណី ចាក់ថ្ងៃណាក៏បានព្រោះគ្មានស្ថិតនៅក្នុងការចចាររបស់បងធំផង ចឹងហើយមានអ្នកយករឿងចេញតាំងពីជំនាន់
អ៊ីសារ៉ាក់ រឿងចេញតាមអ៊ីនធឺនេត ក៏យកមកចាក់បានលុយដែរ។

៥-រឿងក្រៅក្របខណ្ឌ័១ទៀត អ្នករៀ​បចំម៉ោងបញ្ចាំង មាន៣អ្នក តាមរោងរបស់គេ ដែលស្រុកខ្មែរមាន៣ក្រុមហ៊ុន ទាំងអស់គ្នាជាជនជាតិខ្មែរតែមានម្នាក់ឈ្មោះដូចអង់គ្លេស តែមិនដឹងមេចគេអោយបងឈ្មោះអង់គ្លេស បោះមេ ចឹងរាល់រឿងខ្មែរទាំង២អ្នកស្តាប់បងអង់គ្លេសអ្នកសម្រេច ថាអោយដាក់ ដាក់ថាឱ្យទម្លាក់ គឺទម្លាក់ មានថ្ងៃមួយនោះបងអង្គ្លេស ទម្លាក់រឿងគេខុស មិនប្រាប់ឈ្មោះទុកអោយហ្វែនទោះទាយដោយខ្លួនឯង ទិចទៀតមានតម្រុយអោយទាយ ចាំបានឈ្លោះគ្នាបែកម៉ាំ រហូតម្ចាស់រឿងរកភស្ដុតាង សុំទោសភស្ដុតាងប្រហែលសរសេរខុស អ្នកដឹងប្រាប់ផង និយាយត​ថា ថៅកែកុនសន្យាដក ពូអង់គ្លេសចោល តែសន្យាខ្យល់បានម៉ាអទិត្យពូអង់គ្លេសចូលវិញ ដូចនេះ ដែលជាជនខ្មែរមានឈ្មោះជាអង់គ្លេសកាន់តែមានគុំនុំនឹងកុនខ្មែរ អោយតាកុន ខ្មែរចេញពូអង់គ្លេសឈ្លៀតរកវិធីអោយអស់ល្បិចដាក់កុនបរទេសចូលដើម្បីហ៊ុំ
ព័ទ្ធសម្លាប់កុនខ្មែរដោយប្រយោលតាមដែលអាចធ្វើបាន។

៦-នេះជាហេតុដែលធ្វើអោយមានរឿងក្រៅក្របខ័ណ្ឌទី៦នេះកើតឡើង ដែលខ្ញុំគូសសញ្ញាខ្វែង ខ្ញុំសូមមិនទទួលយកការដាក់បញ្ចាំងការរៀបតារាងបញ្ចាំងបែបនេះ រឿងខ្មែរចេញតំណាលគ្នាវាជាកំហុស១ រឿងខ្មោចមួយ រឿងខ្មែរក្រហមមួយ
ថារស់ជាតិ២ផ្សេងគ្នាចុះ អ្នកស្ទឹងមានជ័យនឹងគាំទ្ររឿង២នឹងព្រោះគាត់ចូលចិត្តរឿងខ្មែរណាស់ ចុះហេតុអីក៏ដាក់រឿងបរទេសដែលរស់ជាតិដូចគ្នាគឺរឿងខ្មោច ថៃខ្មោចហូលីវូតខ្មោចឥណ្ឌូនេស៊ីចេញថ្ងៃតំណាលគ្នានឹងកុនខ្មែរធ្វើអី មានចេត
នាសម្លាប់កុនខ្មែររឺយ៉ាងមេច? ចំណុចត្រង់នេះហ្វែនរឿងបរទេសនិងមើលងាយថាខ្ញុំខ្លាចរៀងបរទេស ម៉ែអ្នកណាមិនខ្លាច បើគេធ្វើអស់៣០ម៉ឺនយើងធ្វើអស់៥ម៉ឺន ហើយយកមកបុគ្នា ដូចវៃបុកចឹងបើគីឡូស្មើគ្នាអាណាខ្លាចយី។

សរុបមតិគ្មានទី៧អីទៀតទេ គ្មានក្របខ័ណ្ឌអីទៀត នេះជារឿបប្រឌិតទេ រឿងការពិតគឺខ្ញុំសុំអង្វរបងធំសុខនី ដែលជាវីរបុរសរបស់ខ្ញុំការពារកុនខ្មែរ ត្រឡប់មកវិញបងឈប់ធ្វើការពួកខ្ញុំពិបាកណាស់បង បើសិនជាអាចរឿងក្រោយរបស់ខ្ញុំយកទៅបញ្ចាំងតាមវត្តមានហ្វែនៗតាមទៅមើលអត់ សូមឆ្លើយការពិត៕


Advertisement