ក្រោយពី​សំងំ​អស់​មួយ​រយៈ​ ឡេង​ មុ​ន្នី​រចនា​ ងាក​ចូល​ប្រលូក​សិល្បៈ​វិញ​ហើយ

​ក្រោយ​បាត់មុខ​អស់​មួយ​រយៈ​ ពេលនេះ​ដែរ​ តារាចម្រៀង​ស្រី​ ឡេង​ មុ​ន្នី​រចនា​ ​ ក៏បាន​ប្រកាស​ចូល​សិល្បៈ​ជាថ្មី​ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ សប្បាយចិត្ត​ខ្លាំង​ ពេល​ឃើញ​នាង​បង្ហាញមុខ​យ៉ាង​ដូច្នេះ​។ ជាពិសេស​ គេ​សង្កេតឃើញ​ថា​ សម្រស់​របស់​អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ កាន់តែ​ស្រស់​ស្អាត​ ជាង​មុន​ បើ​ទោះបីជា​ វ័យ​របស់​នាង​ កាន់តែ​ជ្រេ​បន្តិច​ក៏ដោយ​។

គួរ​រំឭក​ដែរ​ថា​ តារាចម្រៀង​ស្រី​យេៗ​អង្រួន​អារម្មណ៍​មិត្ត​យុវវ័យ​ ល្បី​ខ្លាំង​នា​ដើមឆ្នាំ2000​ និយម​សិច​ស៊ី​រូប​នេះ​ អ្នកនាង​បាន​ស្ងាត់ស្ងៀម​ពី​សិល្បៈ​អស់​មួយ​រយៈ​ធំ​មក​ហើយ​ រហូតដល់​យុវវ័យ​ជំនាន់​ថ្មី​ស្ទើរតែ​ភ្លេច​ទៅ​ហើយ​ថា​ ឡេង​ មុ​ន្នី​រចនា​ ជាតា​រា​ចម្រៀង​មួយ​ដួង​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​។ ការ​បាត់មុខ​ពី​សិល្បៈ​យ៉ាង​អា​ថកំបាំង​ អស់​រយៈពេល​ជាង​ 10ឆ្នាំ​មកនេះ​ បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ ស្ទើរតែ​បាន​សាបសូន្យ​ពី​មជ្ឈដ្ឋាន​សិល្បៈ​ទៅ​ហើយ​ដែរ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ គឺ​នៅត្រង់​ថា​ នាង​បាត់មុខ​មិនមែន​ ដោយសារតែ​ទៅ​រស់នៅ​ បរទេស​នោះ​ទេ​ ពោល​គឺ​នាង​កំពុងតែ​សំងំ​ ក្លាយជា​ថៅកែ​លក់​គ្រឿងចក្រ​ មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ មាន​វ័យ​កាន់តែ​ជ្រេ​ហើយ​មិនបាន​បណ្ដើរ​ប្ដី​អ្នកនាង​ឱ្យ​មហាជន​បាន​ស្គាល់​នៅឡើយ​ទេ​ ខណៈ​ដែល​ចូលរួម​ក្នុង​កម្មវិធី​មួយ​ តែ​បណ្ដើរ​ ឪពុកម្ដាយ​នាង​ ជា​លក្ខណៈ​គ្រួសារ​ទៅវិញ​។

អ្នកនាង​ថា​ បច្ចុប្បន្ន​មិនសូវ​សម្បូរ​រកា​រងា​រ ក្នុង​សិល្បៈ​ដូចមុន​ទេ​ ព្រោះ​តារា​ចម្រៀង​ថ្មី​ៗរះ​ច្រើន​ នាង​កាន់តែ​ចាស់​ ដូចនេះ​នាង​ត្រូវ​រកមុខ​របរ​មួយ​ ដើម្បី​លំនឹង​ជីវភាព​គ្រួសារ​ ។ យ៉ាងណាមិញ​ អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ សព្វថ្ងៃ​នេះ​ជា​ថៅកែ​គ្រឿងចក្រ​មួយ​ ដែល​ជា​អាជីព​គោល​។នាង​លក់​គ្រឿងចក្រ​ ជាមួយ​ក្រុម​គ្រួសារ​ តែ​សិល្បៈ​នាង​មិន​ចោល​ទេ​ ដរាបណា​ទស្សនិកជន​ នៅតែ​ចង់​ឃើញ​ នាង​នៅតែ​បន្ត​ លុះត្រាតែ​លែង​មាន​អ្នក​ចង់​មើល​ គឺ​នាង​ឈប់​ឯង​តែម្ដង​។យ៉ាងណាក៏ដោយ​អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ បាន​រៀបការ​ពីរ​ដង​រួច​ទៅ​ហើយ​ ខណៈ​ដែល​ស្នេហ៍​ទីមួយ​ខកបំណង​ តែ​ចំណង​ស្នេហ​ទីពីរ​ ទើបតែ​រៀប​កា​រស្ងា​ត់ៗ​មិន​កក្រើក​ក្នុង​ពិភព​សិល្បៈ​នៅ​អំឡុង​ឆ្នាំ2015​ តែ​សម្រាប់​ចំណង​ស្នេហ៍​ថ្មីនេះ​ មិនមែន​ជា​បញ្ហា​អ្វី​ទៀត​ឡើយ​ ព្រោះ​នាង​ចាស់ទុំ​ជាង​មុន​ក្នុង​រឿង​នេះ​។

ទន្ទឹង​នឹង​មុខរបរ​រកស៊ី​ក៏​រីកចម្រើន​ច្រើន​គួរសម​ ឥលូវ​នេះ​ស្រាប់​ថា​ ធ្លាយ​ដំណឹង​ថា​ អ្នក​កំពុង​ងាក​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​វិញ​ ព្រោះថា​ ក៏​ជាតា​រា​ស្រី​ម្នាក់​ដែល​មាន​សមត្ថភាព​ពេញទី​ មិនថា​សម្តែង​ និង​ចម្រៀង​ ហើយ​អ្នកនាង​អាច​ច្រៀង​បាន​ច្រើន​ភាសា​ទៀតផង​៕

Advertisement